ក្រោយឃើញលោក ឌួង ឆាយ សុំទោសកូនៗគួរឲ្យអាណិតពេក ស្រាប់តែ កាកាអូស្រ្តាលី ចេញមកនិយាយចាក់ដោតបែបនេះ

0

ជម្លោះក្នុងគ្រួសាររបស់លោក ឌួង ឆាយ ជាមួយនឹងភរិយាពិតជាមិនទាន់បញ្ចប់ ហើយក៏ពិបាកបញ្ចប់ផងដែរ ទោះបីជាលោក ឌួង ឆាយ ទទួលស្គាល់កំហុស និងសាងផ្នួសក៏ដោយ នេះអាចដោយសារតែលោក ឌួង ឆាយ ពិបាកជួបនឹងកូនៗរបស់លោក។

យ៉ាងណាមិញលោក ក្រោយសឹកពីការសាងផ្នួស ស្រាប់តែលោក ឌួង ឆាយ បង្ហោះសារសុំទោសទៅដល់កូន របស់លោក ដែលមានអត្ថន័យដូចខាងក្រោមនេះ៖

ក្រោយពីបានឃើញសារសុំទោសរបស់លោក ឌួង ឆាយ ស្រាប់តែ កាកាអូស្រ្តាលី បង្ហោះបង្ហាញពីអារម្មណ៏របស់ខ្លួនបែបនេះថា៖ «កំហុសឆ្គងមួយហ្នឹងជាការឈឺចាប់ជាទីបំផុតសម្រាប់មនុស្សស្រីមែន ប៉ុន្តែមនុស្សស្រីយើងក៏ជាភេទដែលរឹងមាំស្រាប់ទៅហើយ ព្រោះអាចទ្រាំបានរាប់ឆ្នាំទ្រាំបានគ្រប់យ៉ាង

ប៉ុន្តែក្នុងការដែរយើងផ្ដាច់មនោសញ្ជេតនារបស់ឳ្យកូនគឺមិនបានឲ្យតម្លៃយើង ក្នុងនាមជាមនុស្សស្រីដែលជាម្ដាយគេនោះទេ ត្រូវចាំថាពាក្យសុំទោសគឺជាពាក្យមួយម៉ាត់ដែលពិបាកឲ្យមនុស្សប្រុសនិយាយជាទីបំផុត ដូច្នេះបើគេព្រមទទួលគ្រប់យ៉ាងហើយចូលគិតឱ្យបានច្បាស់លាស់

កុំអោយថ្ងៃក្រោយមានពាក្យសម្ដីនិយាយថាយើងធ្វើគ្រប់យ៉ាងដើម្បីឈ្នះគេ…(មានន័យថាដឹង ថាអ្នកទាំងពីរមិនអាចដើរទៅមុខជាមួយគ្នាដូចខ្ញុំហើយនិងប្ដីបានទេ ប៉ុន្តែឈាមមិនអាចកាត់ដាច់ពីគ្នាបានឡើយ)

គ្រាន់តែជាមតិរបស់ខ្ញុំសម្រាប់រំលឹកក្នុងនាមជាអ្នករាប់អានគ្នាទេ តែការសម្រេចចិត្តចុងក្រោយគឺត្រូវតែជឿជាក់នឹងសម្រេចចិត្តខ្លួនឯងដដែល ព្រោះមានតែខ្លួនឯងទេទើបដឹងថាខ្លួនឯងចង់បានអ្វីគិតអ្វីត្រូវធ្វើអ្វី…
បងឆ្លងកាត់រួចហើយទើបបងនិយាយដូច្នេះ

ពេលដែលយកកូនត្រឡប់មកជួបវិញដំបូង ឃើញកូនវាអោប ទឹកមុខពោរពេញទៅដោយស្នាមញញឹម បានធ្វើឱ្យបងរំភើបជាទីបំផុត ព្រោះបងដឹងថា ការសម្រេចចិត្តមួយនេះគឺជាអ្វីដែលគេចង់បានជាទីបំផុត ។
my love and respect to both of you, kids come first always.🖤រក្សាសិទ្ធិដោយ-កាកាអូស្ត្រាលី-ᴋᴀᴋᴀ ᴋʜ ᴀᴜꜱᴛʀᴀʟɪᴀ ©»៕