នរណាដែលថាលោកនិយាយតែល្អមើល! ពេលនេះ ចុះរុះរើរូបសញ្ញាគ្រឿង ស្រ វឹ ង គ្មានភាពស្ទាក់ស្ទើរ

0

ថ្ងៃទី ២២ ខែ ឧសភា ឆ្នាំ ២០២១ ប្រជាពលរដ្ឋក្នុងក្រុងច្បារមន គ្រាន់តែទទួលបានការណែនាំពីរដ្ឋបាលខេត្តកំពង់ស្ពឺភ្លាម គឺ រុះរើផ្លាកសញ្ញា រឺ បដា ដែលមានរូបសញ្ញាគ្រឿង ស្រ វឹ ង ដោយគ្មានភាពស្ទាក់ស្ទើរ និងគោរពយ៉ាងម៉ឺងម៉ាត់រាល់ការសំណូមពរក៏ដូចជា ការណែនាំរបស់រដ្ឋបាលខេត្តកំពង់ស្ពឺ ,ក្រុងច្បារមន ។

ចំពោះផ្លាកសញ្ញា ឬបដា ដែលនៅសល់ គឺចាំក្រុមហ៊ុនជាអ្នកមករុះរើ បន្ថែមទៀត ។ រដ្ឋបាលក្រុងសូមថ្លែងអំណរអរគុណយ៉ាងជ្រាលជ្រៅ ជូនចំពោះបងប្អូន ពូមាមីង ដែលបានសហការណ៍ ដើម្បីឱ្យកំពង់ស្ពឺយើងក្លាយជាខេត្ត គម្រូ និងនាំមុខគេ ខាងសណ្តាប់ធ្នាប់ សាធារណៈ ។ គឺជាមុខមាត់ខេត្តរបស់យើង និងជាមុខមាត់របស់ប្រជាជនក្នុងខេត្តយើង។

សូមជម្រាបថា អភិបាលខេត្តកំពង់ស្ពឺ លោក វ៉ី សំណាង អភិបាលខេត្តកំពង់ស្ពឺ បានបញ្ជាដល់មន្ទីរនិងភាគីពាក់ព័ន្ធទាំងអស់ឱ្យរុះរើ ផ្ទាំងប៉ាណូដែលផ្សព្វផ្សាយផលិតស្រាបៀគ្រប់ប្រភេទ។ បើតាម លោក វ៉ី សំណាង

ការរុះរើផ្ទាំង​ប៉ាណូ​ផ្សព្វផ្សាយ​ស្រាបៀនេះ នឹងធ្វើឡើងជាជំហានៗ ដោយចាប់ផ្តើម រុះរើសផ្ទាំងប៉ាណូស្រាបៀនៅតាមដងផ្លូវសាធារណៈ ហើយបន្តរុះរើសនៅតាមផ្ទះ និងភោជនីយដ្ឋាន​ដែលមានផ្ទាំងប៉ាណូលក់​គ្រឿង​ស្រវឹងគ្រប់ប្រភេទ។

ការបិទស្លាក ឬ លើកផ្ទាំងប៉ាណូផ្សព្វផ្សាយផលិតស្រា.បៀនៅខេត្តកំពង់ស្ពឺ គឺមានភាពអាណាធិបតេយ្យគ្រប់កន្លែង ដែលធ្វើឱ្យបាត់បង់សេចក្តីថ្លៃថ្នូររបស់ខេត្ត។ លោក វ៉ី សំណាង បន្តរម្លឹក​ពីអតីត​កាលរបស់ខេត្តកំពង់ស្ពឺថា ខេត្តកំពង់ស្ពឺជាស្រុកកំណើតអ្នកប្រាជ្ញ របស់អ្នករៀនសូត្រមានចំណេះដឹងខ្ពង់ខ្ពស់ ដូចជា សម្តេចព្រះសង្ឃរាជ

ជួន ណាត ជាកូនអ្នក​កសិករដែល​មានស្រុក​កំណើត​នៅខេត្តកំពង់ស្ពឺ ជាដើម។ ប៉ុន្តែ ខេត្តកំពង់ស្ពឺបច្ចុប្បន្ន មានពោរពេញទៅដោយ យីហោលក់គ្រឿងស្រ.វឹង គ្រប់កន្លែងទៅវិញ៕ សូមមើលរូបភាពខាងក្រោម៖