ចូលរួមសោ ក ស្ដា យ ផង ម្ដាយរបស់ ឆន សុវណ្ណារាជ បានទទួល ម រ ណ ភាពហើយ

0

ពិតជាដំណឹងមួយគួរឲ្យក្ដុកក្ដួល សំរាប់តារាចម្រៀង ឆន សុវណ្ណារាជ និងក្រុមគ្រួសារ ក៏ដូចជាអ្នកសិល្បៈទូទៅ ក្រោយពេលបានដឹងថា ម្ដាយបង្កើតរបស់តារាចម្រៀង ឆន សុវណ្ណារាជ បានលា ចាក លោកនេះទៅហើយ ដោយរោ គ លើស ឈា .ម និងគាំងបេះដូង នាយប់រំលងអាធ្រាត្រឈានចូលថ្ងៃទី២៣ខែឧសភា ឆ្នាំ២០២១នេះ។

តារាចម្រៀង ឆន សុវណ្ណារាជ បានបង្ហោះដំណឹងដ៏ ក្រៀ ម ក្រំ នេះក្នុងបណ្ដាញសង្គមផ្លូវការរបស់ខ្លួនថា «ម៉ាក់ហត់ហើយ ម៉ាក់សំរាកអោយសុខស្រួលណាម៉ាក់ ចាប់ពីថ្ងៃនេះទៅម៉ាក់ឈប់ចាក់ថ្នាំ ម៉ាក់ឈប់លេ ប ថ្នាំច្រើនទៀតហើយ ម៉ាក់បានសុខហើយ ម៉ាកគេងអោយសុខស្រួលណាម៉ាក់ណា កូនស្រលាញ់ម៉ាក់ខ្លាំងណាស់»។

ជាមួយគ្នានេះតារាចម្រៀង ឆន សុវណ្ណារាជ ក៏បានសុំការ អ ភ័ យ ទោ ស ចំពោះម្ចាស់កម្មវិធីដែលបានអញ្ជើញលោកទៅសម្ដែងហើយត្រូវបានលោកស្នើសុំលុ ប ចោ ល ភ្លាមៗ ដោយមិនបានជូនដំណឹងជាមុនផងដែរ។

លោកបញ្ជាក់ថា «ខ្ញុំបាទសូម អ ភ័ យ ទោ ស ដល់ម្ចាស់កម្មវិធី ដែលខ្ញំបាន លុ ប ចោ ល ភ្លាមៗទាំងអស់ផង ដោយក្នងពេលនេះម្តាយរបស់ខ្ញុំបានទទួល ម រ ណ ភាពហើយ ដោយរោ គ លើ ស ឈា ម និងគាំ ង បេះដូង សូម អ ភ័ យ ទោ ស»។

ជាមួយនឹងកាបង្ហោះសារបង្ហាញឲ្យដឹងជាសាធារណៈនេះ គេសង្កេតឃើញអ្នកសិល្បៈ អ្នកគាំទ្រ និងមហាជនទូទៅ ចូលរួមរំលែក ទុ ក្ខ ជាហូរហែ និងសូមឲ្យវិញ្ញាក្ខន្ធអ្នកម្ដាយរបស់លោក ឆន សុវណ្ណារាជ បានទៅកាន់សុគតិភព៕ សូមមើលរូបភាពខាងក្រោម៖