នៅទេសំណព្វចិត្ត! ពេលនេះលោកពូសំណព្វចិត្ត ប្រកាសថា ខ្លួនឯងនៅលីវ ហើយនិងបញ្ជាក់ពីភេទ

0

ជឿជាក់ថាបងប្អូនប្រាកដជាបានស្គាល់ បុរសម្នាក់ដែលមានឈ្មោះថា ម៉េង ហេង ដែលរូបគាត់ល្បីល្បាញខ្លាំងក្នុងបណ្ដាញសង្គមហ្វេសប៊ុក កាលពីពេលកន្លងទៅ ដោយសារតែភាពផ្អែមល្ហែម របស់គាត់ជាមួយនឹងស្រ្តីម្នាក់។

គេមិនសូវបានស្គាល់ឈ្មោះរបស់គាត់ប៉ុន្មានទេ គឺគេស្គាល់រូបគាត់ថា សំណព្វចិត្ត នេះដោយសារតែគាត់ចូលចិត្តប្រើពាក្យមួយនេះ ហើយល្បីក៏ដោយសារតែពាក្យមួយនេះដែរ។

មួយរយៈក្រោយមក ស្រាប់តែបាត់មុខគាត់ពីបណ្ដាញសង្គម ភាពល្បីល្បាញក៏មិនសូវមានដូចមុន ប៉ុន្តែស្រាប់តែថ្មីៗនេះ មហាជនជាច្រើន បានមានការភ្ញាក់ផ្អើល និងចាប់អារម្មណ៏ទោលើរូបគាត់ម្ដងទៀត។

នេះគឺដោយសារតែថ្មីៗនេះ គេការបង្ហោះសារពីរូបថតបញ្ជាក់ពីស្រុកកំណើត ភេទ និងភាពនៅលីវរបស់គាត់ ដែលត្រូវបានមហាជនសន្មត់ថារូបគាត់ប្រាកដជាបែកបាក់ស្នេហាជាមួយនឹងភរិយារបស់ខ្លួនហើយ៕ សូមមើលរូបភាពខាងក្រោម៖