ក្រោយពីបានឃើញប្រូ KH យំសោក បោ ក ខ្លួនរួចមក ស្រាប់តែប្រពន្ធតបវិញថា៖ «ចង្គៀងផ្ទះអ្នកណា ភ្លឺផ្ទះអ្នកនោះ…ខ្ញុំគ្មានអ្វីត្រូវបកស្រាយបន្តទេ…» ថែមទាំងផ្ញើរលុយជូនវិញ

0

ជឿជាក់បងប្អូនក្នុងបណ្ដាញសង្គម ជាពិសេសមិត្តៗយុវវ័យ ប្រាកដជាបានជ្រាបហើយ អំពីរឿងរ៉ាវរបស់ Bro KH ដែលបានយំសោកបោកខ្លួន ក៏ព្រោះតែប្រពន្ធរបស់ខ្លួនបានចាកចេញ ទាំង ជំ ពា ក់ លុយខ្លួន ៨០០ដុល្លារអាមេរិកផងដែរ ហើយអ្វីជាពិសេសនោះផងដែរ Bro KH កំពុងតែមាន ជ ម្ងឺ ស្រ្តេ ស ផងដែរ ដែលបណ្ដាលឲ្យគិតច្រើន គេងមិនលក់។

ចំពោះរឿងរ៉ាវពិតប្រាកដនៃការ ចា ក ចេញប្រពន្ធរបស់ Vlogger រូបនេះគេមិនបានដឹងច្បាស់នោះទេ ដោយយោងតាមការនិយាយរបស់សាមីខ្លួន Bro KH បានឲ្យដឹងថាមានជនទីបី និងក្រោយលោករកលុយលែងបាន អស់លុយពីខ្លួន ប្រពន្ធក៏បានចាកចេញថែមទៀត ដែលធ្វើឲ្យលោក ជ ម្ងឺ ផ្លូវចិត្ត គិតច្រើន គេង លែ ង លក់ រហូតទ ប់ លែង ជា ប់ លែង ខ្មា ស់ គេ ចេញមកឡាយវីដេអូយំរៀបរាប់ទុ ក្ខ សោក។

ចំពោះរឿនេះដែរ ប្រពន្ធរបស់លោកក៏បានចេញមកនិយាយដែរ ថាគ្មានអ្វីត្រូវបកស្រាយទេ ដោយរៀបរាប់ថា៖ «ចង្គៀងផ្ទះអ្នកណា ភ្លឺផ្ទះអ្នកនោះ។ ជាតិជាមនុស្សស្រីកម្រដើរចេញពីមនុស្សដែលខ្លួនស្រលាញ់ណាស់ណាស់ លុះត្រាតែទ្រាំលែងបាន។ ជាពិសេសគឺអំពើ ហឹ ង្សា នឹងតែម្តង។

ពេលនេះខ្ញុំយល់ហើយ ហេតុអីបានជាexគាត់ ដើរចេញពីគាត់។ ខ្ញុំគ្មានអ្វីត្រូវបកស្រាយបន្តទេ។ ព្រោះហែកហួរខ្លាំងគ្មានបានប្រយោជន៏អីឡើយ។ មនុស្សស្រីចាំតែរងគ្រោះ😭។ ជាពិសេសនោះ រឿងលុយ ៨០០ដុល្លារក៏បានផ្ញើរជូន Bro KH វិញដែរ ថែមទាំងភ្ជាប់ឃ្លាថា យើខ្ញុំអស់អីជំពាក់ទៀតហើយ អស់កម្មត្រឹមហ្នឹងចុះ៕ សូមមើលរូបភាពខាងក្រោម៖