កីឡាករបាល់ទាត់ម្នាក់លេងនៅក្លិបខ្មែរ អង្គុយសម្រក់ទឹកភ្នែក ក្រោយលឺថាមានកីឡាករខ្មែរនិយាយពាក្យរើ ស អើ ងពណ៌សម្បុរ ហើយពេលនេះខាង ក្លិបវិសាខា បានចេញមកបញ្ជាក់ថា…

0

ជឿជាក់ថាបងប្អូនដែលនិយមចូលចិត្តវិស័យកីឡាបាលទាត់ ប្រាកដជាបានឃើញនូវព័ត៌មាន និងការបង្ហោះហើយ ដែលបង្ហាញថាវិស័យកីឡាបាល់ទាត់កម្ពុជា បានលេចចេញនៅរឿងមិនល្អមួយ ដោយទទួលបានដំណឹងថាកីឡាករ Privat Mbarga ជាកីឡាករដែលប្រកបអាជីពក្នុងលីគកំពូលកម្ពុជា ត្រូវទទួលពាក្យ រើ ស អើ ង ពូជ សា ស ន៍ពណ៌សម្បុរមកកាន់គាត់អំឡុងពេលប្រកួត រហូតលោកអង្គុយសម្រក់ទឹកភ្នែកផងដែរ។

ដោយសារតែអត្ថន័យបែបនេះហើយ ទើបធ្វើឲ្យទំព័រហ្វសប៊ុក Visakha FC – Pride Of Cambodia បានចេញមកបកស្រាយ និងពន្យល់ថា៖ «ដោយឃេីញមានការចេញផ្សាយនូវព័ត៌មានមួយចំនួនដែលមិនមានភាពច្បាស់លាស់​ចោទប្រកាន់មកលេីកីឡាករក្លិបរបស់យេីងទាក់ទងទៅនឹងការរេីសអេីងពូជសាសន៍​។

ក្លិបរបស់យេីងសូមធ្វេីការបដិសេធ​ និងសំណូមពរអោយមានការស្រាវជ្រាវអោយបានច្បាស់លាស់ទាក់ទងអំពីបញ្ហានេះ​ ចៀសវាងការកាត់សេចក្តីទៅលេីកីឡាកររបស់យេីងដោយស្តាប់តែភាគីម្ខាងដោយគ្មានភស្តុតាងមកបញ្ជាក់

ជាហេតុធ្វេីអោយប៉ះពាល់ដល់កេរ្តិ៍ឈ្មោះ កិត្តិយសរបស់កីឡាករ និងក្លិបយ៉ាងខ្លាំង ពីព្រោះថាក្លិបរបស់យេីង គឺមានបុគ្គលិក​ និងកីឡាករចំរុះជាតិសាសន៍ដែលកំពុងសហការគ្នាយ៉ាងស្អិតរមួតក្រោមដំបូលគ្រួសារតែមួយ។ សូមអរគុណ»៕