តារាសម្តែង កញ្ញា ម៉ិច ម៉ា​រី​កា ស្តាយក្រោយខ្លាំងបន្ទាប់ពីខ្លួនបានឆ្លងជំ ងឺ កូវីដ ក៏ព្រោះតែ…

0

បន្ទាប់​ពី​ ស ង្ស័ យ និងបានយកសំណាកទៅធ្វើតេស្ត តារាសម្តែងស្រីកញ្ញា ម៉ិច ម៉ា​រី​កា បាន​ប្រកាស​ថា ខ្លួនមានវិជ្ជមាន ជំ ងឺ កូវីដ-១៩ ក្រោយ​ប៉ះពាល់អ្នកជំងឺម្នាក់។ បច្ចុប្បន្ន តារាស្រី ម៉ិច ម៉ារីកា កំពុងសម្រាក​ព្យាបាល​នៅ​មជ្ឈមណ្ឌល​ដឺព្រេមៀសែន​សុខ (ជិតផ្សារអ៊ីអន២)។

នេះបើយោងតាមការបញ្ជាក់ពីសាមីខ្លួន ម៉ិច ម៉ារីកា។ ក្រោយពេលដឹងថាខ្លួនបានឆ្លងកូវីដ១៩​ រួចតារាស្រីរូបនេះបានបង្ហោះសាររៀបរាប់ទាំង រ ន្ធ ត់ ចិត្តថា៖ «ក្ដុកក្ដួលនិយាយ​មិន​ចេញ នាង​ខ្ញុំ​សឹងតែ​ទទួលយក​មិន​ទាន់​បាន

ទើប​ខ្ញុំ​តាំងចិត្ត​ក្លាហាននិយាយរឿងដែលកើតឡើងក្នុងថ្ងៃនេះ។ កុំគិតឱ្យសោះថា ចាក់​ថ្នាំ​១ដង ២ដងហើយមិន​ឆ្លង​នោះ ថ្ងៃនេះ​ខ្ញុំ​បាន​មក​ធ្វើ​សំណាក​ឃើញ​ថា ខ្លួនឯងវិជ្ជមាន កូវីដ-១៩ ដោយ​ប៉ះ​ផ្ទាល់​ជាមួយ​អ្នក ជំ ងឺគ្រាន់តែដឹងថា

គាត់​មាន វិជ្ជមានកូវីដ-១៩ ​ភ្លាម នាង​ខ្ញុំ​បាន​មក​ធ្វើ​សំណាក​ភា្ល​ម ឃើញ​ថានាង​ខ្ញុំ​មាន​ផ្ទុក​វិជ្ជមានកូវីដ-១៩ មើលងាយ​មិន​បាន​ទេបងប្អូន​ ចូរ​ប្រុង​ប្រយ័ត្នការពារ​ឱ្យ​បាន​តឹង​រឹងទាំងអស់គ្នាកុំឱ្យ​មានការ​សោកស្តាយ​ដូច​នាង​ខ្ញុំ​»៕