ក្មេងស្រីម្នាក់ ខឹ ង ម្ដាយស្ដីបន្ទោសរឿងអោយបែកពីសង្សា ធ្វើចិត្តមិនបាន ចង់រត់ចូលឡានស ម្លា ប់ ខ្លួន (មានវីដេអូ)

0

ក្មេងស្រីម្នាក់ ខឹងម្ដាយស្ដីបន្ទោសរឿងអោយបែកពីសង្សា ធ្វើចិត្តមិនបាន គិតអីមិនចេញក៏សម្រេចចិត្ត ចង់ធ្វើអត្តឃាតដោយរត់ចូលឡាន តែសំណាងល្អវិញ ដោយាសារតែមានអ្នកឃាត់ទាន់។

ហេតុការណ៏មួយនេះ បានកើតឡើងស្ថិតនៅតាមបណ្តោយផ្លូវ​សហព័ន្ធ​រុស្ស៊ី​ ស្ថិត​ក្នុង​សង្កាត់​ស្រះចក​ ខណ្ឌ​ដូនពេញ​ រាជធានី​ភ្នំពេញ។ ក្មេងស្រីគំនិតខ្លីរូបនេះ មានឈ្មោះថា សួន ចាន់នីតា អាយុ ១៨ឆ្នាំ។

តាមប្រភពព័ត៌មានបានឲ្យដឹងថា ក្មេងស្រីរូបនេះ បានទាក់មាត់ជាមួយម្ដាយ ដោយសារតែម្ដាយរបស់ខ្លួន ស្ដីបន្ទោស និងតម្រូវឲ្យរូបនាងត្រូវតែដាច់គ្នាជាមួយនឹងសង្សាទើប នាងគិតអីមិនចេញ ខូចចិត្តក៏សម្រេចចិត្តបម្រុងរត់ចូលឡានបញ្ចប់ជីវិតតែម្ដង៕ កាន់តែជ្រាបច្បាស់សូមមើលវីដេអូខាងក្រោម៖

វីដេអូ៖