ដូចបុព្វេសន្និវាស ខាងស្រីមិនចាប់អារម្មណ៍សោះកាលរៀនថ្នាក់ទី១០ រៀនបែកថ្នាក់គ្នាជាច្រើនសារ តែចុងក្រោយបានរៀបការជាមួយគ្នា ព្រោះរឿងមួយ…

0

រឿងរ៉ាវជីវិតស្នេហារបស់ប្តីប្រពន្ធមួយគូ កំពុងតែទទួលបានការចាប់អារម្មណ៍ ដោយខាងស្រីមានគណនីហ្វេសបុកឈ្មោះ Jenny Chorn បានរៀបរាប់ប្រវត្តិស្នេហ៍របស់ខ្លួនថា៖ ព្រោះតែនិស្ស័យនាំមនុស្សពីរនាក់ឲមកជួបគ្នា.., អ្នកដែលមិនស្កាល់ពួកខ្ញុំប្រាកដជាគិតថាពីរនាក់ខ្ញុំទេីបតែស្កាល់គ្នា តែការពិតពួកយេីងជាមិត្តស្កាល់គ្នាតាំងតែពីរៀនថ្នាក់ទី 10

ហេីយខ្ញុំក៏បានប្តូរសាខាដោយមិនបានជួបគាត់ទៀត រហូតពីរឆ្នាំក្រោយពួកយេីងបានជួបគ្នាម្តងទៀតនៅជណ្តេីរយន្ត college ដែលពួកយេីងទាំងពីរបានរៀន គ្រានោះក៏មិនបាននិយាយអីច្រេីនដែរគ្រាន់ញញឹមដាក់គ្នាដោយសារធ្លាប់ជាមិត្តរួមថ្នាក់គ្នាពីមុន ហេីយក៏លែងបានជួបគ្នាទៀតដែរ ព្រោះយេីងទាំងពីររៀន major ខុសគ្នាម៉ោងក៏ខុសគ្នា…

ក្រោយមកទៀតពួកយេីងក៏បានជួបគ្នាម្តងទៀតនៅកន្លែងញុំាអី ពួកយេីងទៅជាមួយមិត្តភកិ្តរាងៗខ្លួន ហេីយអង្គុយតុជិតគ្នា, គ្រានោះគាត់សារភាពថាចូលចិត្តខ្ញុំ តែត្រូវខ្ញុំបដិសេធ តែខ្ញុំនៅតែទុកគាត់ជាមិត្តដូចដេីម…នៅឆ្នាំ 2018 ខ្ញុំបាន transferred ទៅរៀននៅថៃ 2 ឆ្នាំដេីម្បីបញ្ចប់បរិញ្ញាប័ត្រ,បន្ទាប់ពីរៀនចប់មកផ្ទះវិញ, និស្ស័យក៏បណ្តាលឲពួកយេីងទាំងពីរមានថ្ងៃនេះ..

អរគុណបងដែលស្រលាញ់អូនមិនដែលប្រួលប្រែចិត្ត 2013 ជាមិត្តនឹងគ្នា => 2021 ជាប្តីប្រពន្ធ មានគេសួរខ្ញុំថា “ មានគេចូលសួរច្រេីន ហេតុអីជ្រេីសរេីសគាត់? នេះគឺជាចម្លេីយក៏ដោយសារការខិតខំព្យាយាមគ្រប់យ៉ាងរបស់គាត់, មិនបោះបង់ទោះជាពីមុនខ្ញុំធ្លាប់មិនអេីពេីនឹងក្តីស្រលាញ់របស់គាត់យ៉ាងណាក៏ដោយ, អរគុណបងដែលស្រលាញ់ – ផ្តល់តម្លៃ និងការទុកចិត្តដល់អូន…អូនស្រលាញ់បង

24.05.2021 ថ្ងៃរៀបអាពាហ៍ពិពាហ៍ពួកយេីង (PandJ) ដោយសារសម័យកូវីត ដូច្នេះបានត្រឹមតែរៀបចំពិធីតូចតាមប្រពៃណី លក្ខណ:គ្រួសារសិន ហេីយក៏អធ្យាស្រ័យដល់ អ៊ុំ ពូ មីង បងប្អូន និងមិត្តភ័កិ្ត ដែលមិនបានហៅមកចូលរួម

ថ្ងៃពិសេសសិរីមង្គលរបស់យេីងខ្ញុំ ជាចុងក្រោយខ្ញុំទាំងពីរសូមថ្លែងអំណរអរគុណដល់ប៉ាម៉ាក់ទាំងសងខាង ក៏ដោយសារមានលោកទាំងពីរទេីបកូនៗមានថ្ងៃនេះ កូនទាំងពីរសន្យាថានឹងស្រលាញ់ មេីលថែរក្សាគ្នាជារៀងរហូតដល់ចាស់កោងខ្នង now we’re happily married ៕ សូមមើលរូបភាពខាងក្រោម៖