នុះ! តារាស្រីសាច់សខ្ចី ដេននី ក្វាន់ ផ្ទុះកំហឹ ង ចំពោះសណ្ឋាគារមួយ ដែលលួចបង្កប់កាមេរ៉ាក្នុងបន្ទប់គេងរបស់ខ្លួន (មានវីដេអូ)

0

ប្រិយមិត្តច្បាស់ជាស្គាល់តារាស្រីសាច់សខ្ចី មានមន្តស្នេហ៍កញ្ញា ដេននី ក្វាន់ ដោយនាងជាសិល្បការិនីមួយរូប និយមតុបតែងខ្លួនជាមួយឈុតសម្លៀកបំពាក់ស៊ិចស៊ី បញ្ចេញដើមទ្រូងដ៏ទ្រលុកទ្រលុន ធ្វើឲ្យហ្វេនបុរសៗក្នាញ់គ្រប់គ្នាតែម្ដង។ ក្នុងនោះដែរ បើទោះបី បច្ចុប្បន្ននាងមិនសូវបានបង្ហាញមុខក្នុងវិថីសិល្បៈច្រើនដូចមុនក្ដី តែតារារូបនេះ នៅតែមានអ្នកគាំទ្រចូលចិត្តនាងដដែល។

ប៉ុន្តែថ្មីៗនេះ ស្រាប់តែមានរឿងគួរឲ្យភ្ញាក់ផ្អើលបានកើតឡើង ដោយ តារាស្រីសាច់សខ្ចី មិនសុខចិត្ត និងខឹងជាខ្លាំងចំពោះទង្វើអសីលធម៌របស់សណ្ឋាការមួយ ដែលបានលួចបង្កប់កាមេរ៉ាក្នុងបន្ទប់គេងរបស់ខ្លួន។

នេះយោងតាម ទំព័រហ្វេសប៊ុក Denny Kwan បានសរសេរឲ្យដឹងថា៖ «ខ្ញុំគេងសណ្ឋាគារ សមុទ្រមាស ( Gold Sea Hotel) នៅក្រុងកំពង់សោម ម្ចាស់Hotelលួចបង្កប់Camera ក្នុងបន្ទប់ខ្ញុំគេង បញ្ជាក់មិនមែនតែបន្ទប់ខ្ញុំទេគឺគ្រប់បន្ទប់ទាំងអស់ក្នុងHotel នោះ រឿងក្តីខ្ញុំកើតឡើងតាំងពីខែ១០ឆ្នាំ២០២០

ខ្ញុំមិនឡាយព្រោះរង់ចាំដំណោះស្រាយល្អជាមួយម្ចាស់Hotel តែលទ្ធផលចេញមកវាអយុត្តិធម៌សំរាប់រូបនាងខ្ញុំណាស់ សំណងលុយ១មុឺនដុល្លានេះដូចជាមើលងាយកិត្តិយសខ្ញុំជាស្រី្តខ្មែរពេកហើយ ខ្ញុំឈឺចាប់ខ្លាំងណាស់ខ្ញុំទទួលយកមិនបានទេ អយុត្តិធម៌ណាស់»៕

វីដេអូ

វីដេអូ៖