ច្បាស់នៅប៉ុណ្ណឹង កញ្ញា ដេននី ក្វាន់ ថតវីដេអូបង្ហាញគ្មានសល់ ឃើញហើយហួសចិត្ត កាមេរ៉ាបង្កប់បែបនេះ (មានវីដេអូ)

0

ប្រិយមិត្តច្បាស់ជាស្គាល់តារាស្រីសាច់សខ្ចី មានមន្តស្នេហ៍កញ្ញា ដេននី ក្វាន់ ដោយនាងជាសិល្បការិនីមួយរូប និយមតុបតែងខ្លួនជាមួយឈុតសម្លៀកបំពាក់ស៊ិចស៊ី បញ្ចេញដើមទ្រូងដ៏ទ្រលុកទ្រលុន មិនសុខចិត្ត និងខឹងជាខ្លាំងចំពោះទង្វើអសីលធម៌របស់សណ្ឋាការមួយ ដែលបានលួចបង្កប់កាមេរ៉ាក្នុងបន្ទប់គេងរបស់ខ្លួន។

នេះយោងតាម ទំព័រហ្វេសប៊ុក Denny Kwan បានសរសេរឲ្យដឹងថា៖ «ខ្ញុំគេងសណ្ឋាគារ សមុទ្រមាស ( Gold Sea Hotel) នៅក្រុងកំពង់សោម ម្ចាស់Hotelលួចបង្កប់Camera ក្នុងបន្ទប់ខ្ញុំគេង បញ្ជាក់មិនមែនតែបន្ទប់ខ្ញុំទេគឺគ្រប់បន្ទប់ទាំងអស់ក្នុងHotel នោះ រឿងក្តីខ្ញុំកើតឡើងតាំងពីខែ១០ឆ្នាំ២០២០

ខ្ញុំមិនឡាយព្រោះរង់ចាំដំណោះស្រាយល្អជាមួយម្ចាស់Hotel តែលទ្ធផលចេញមកវាអយុត្តិធម៌សំរាប់រូបនាងខ្ញុំណាស់ សំណងលុយ១មុឺនដុល្លានេះដូចជាមើលងាយកិត្តិយសខ្ញុំជាស្រី្តខ្មែរពេកហើយ ខ្ញុំឈឺចាប់ខ្លាំងណាស់ខ្ញុំទទួលយកមិនបានទេ អយុត្តិធម៌ណាស់»។ សូមមើលវីដេអូមុន៖

វីដេអូ

វីដេអូ៖

ក្រោយមកទៀតកញ្ញាក៏បានបង្ហោះវីដេអូបន្ថែមទៀត និងសរសេរថា៖ ឈឺចាប់បំផុត 😭😭😭សូមបងប្អូនមើលហើយពិចារណាទៅ ខ្ញុំគេងមួយយប់ហើយបានដឹងថាមានបង្កប់Camera(បញ្ជាក់នៅក្នុងhotel នោះមានបង្កប់camera គ្រប់បន្ទប់) បើបងប្អូនជាខ្ញុំត្រូវព្រមទទួលយកសំណង១មុឺនដុល្លានឹងទេ??? កិត្តិយសរបស់ខ្ញុំ មិនអាចយកលុយ១មុឺនដុល្លាមកទិញបានទេ 😭😭😭ឈឺចាប់ហួសថ្លែងអយុត្តិធម៌សំរាប់រូបនាងខ្ញុំណាស់ »៕ សូមមើលវីដេអូខាងក្រោម៖

វីដេអូ៖