ចុមហួសចិត្ត ដាក់ relationship ហើយ Bro Kh ថា៖ «លេងខូចគេហា…ខ្លួនអ្នកចង់អោយគេpost live..ពីទង្វេីដែលគេមកលេីធ្វេីមកលេីខ្លួន..ដល់ពេលគេliveប្តឹងគេ…»

0

ជឿថាប្រិយមិត្តច្បាស់ជាបាបជ្រាបហើយថាថ្មីៗនេះតារាយូធូបម្នាក់ដែលគ្រប់គ្នាហៅគាត់ថា Bro Kh បានឡាយវិដេអូរៀបរាប់ទាំងទឹកភ្នែកឲ្យមហាជនបានដឹងថាពេលនេះទំនាក់ទំនងរបស់ខ្លួនជាមួយនិងមិត្តស្រីបានឈានដល់ទីបញ្ចប់ហើយ លោកបានបន្ថែមថាចំពោះការបែកបាក់នេះគឺកើតឡើងដោយសារតែមានជនទី៣ ។

ក្នុងរឿងរ៉ាវមួយនេះ យើងអាចដឹងខ្លះៗថា តារាយូធូបរូបនេះ បានទះកំផ្លៀងប្រពន្ធទើបឈានដល់រឿងបែកបាក់គ្នា។ និយាយរឿងហិង្សា ស្រាប់តែតារាចម្រៀងលោក ប៉ាវ ផ្លយ បានចេញមុខឡាយវិដេអូនៅលើបណ្តាញសង្គមហ្វេសប៊ុកជាសាធារណៈដោយបានធ្វើការរិះគន់ចំៗទៅកាន់ Bro KH

លោក ប៉ាវ ផ្លយ បាននិយាយថា Bro KH «បានទះកុំភ្លៀងប្រពន្ធរបស់ខ្លួនមួយដៃ ហើយថែមទាំងដេញនាងចេញពីផ្ទះនិងឈ្លោះជាមួយនិងម្តាយក្មេកថែមទៀតផង » សូមមើលវីដេអូលោក ប៉ាវ ផ្លយ ខាងក្រោម៖

វីដេអូ៖

អ្វីដែលគួរឲ្យកត់សម្គាល់នោះគឺ Bro KH ថាអតីតប្រពន្ធរបស់ខ្លួន មានអ្នកទី ៣ ហើយស្រាប់តែ លោក ប៉ាវ ផ្លយ ចេញមកនិយាយថាឲ្យ Bro KH ដូចជាមនុស្សរឿងនឹងគ្នាអ៊ីចឹង។ ចំពោះរឿងដែលកាន់តែភ្ញាក់ផ្អើលទៀតនោះ លោក ប៉ាវ ផ្លយ បានបង្ហាញទំនាក់ទំនងជាមួយសាធារណៈជាមួយនឹង អតីតប្រពន្ធ Bro KH ដូចនេះទើបមហាជនក្នុងបណ្ដាញសង្គមនាំគ្នាសន្មត់បានថា លោក ប៉ាវ ផ្លយ អាចជាអ្នកទីបី។

និយាយពី Bro KH វិញថ្ងៃនេះក៏ទទួលបានពាក្យបណ្ដឹងមួយដែរ ដោយបានសរសេរឲ្យដឹងថា៖ «លេងខូចគេហា…ខ្លួនអ្នកចង់អោយគេpost live..ពីទង្វេីដែលគេមកលេីធ្វេីមកលេីខ្លួន..ដល់ពេលគេliveប្តឹងគេ…ខូចហា…»៕ សូមមើលរូបភាពខាងក្រោម៖