ព័ត៌មានជាតិសមត្ថកិច្ចបញ្ជាក់សំណុំរឿង របស់កញ្ញា ដេននី ក្វាន់ ក្នុងបន្ទប់សណ្ឋា​គារ ជាសំណុំរឿងចាស់ ហើយជនបង្កកំពុងអនុវត្តទោសនៅពន្ធនាគារ

0

ពិតជាល្បីខ្លាំង នៅ​ថ្ងៃ​ទី ២៥ ខែ​ឧ​សភា​ តារាស្រីសាច់សខ្ចី មានមន្តស្នេហ៍កញ្ញា ដេននី ក្វាន់ ដោយនាងជាសិល្បការិនីមួយរូប និយមតុបតែងខ្លួនជាមួយឈុតសម្លៀកបំពាក់ស៊ិចស៊ី បញ្ចេញដើមទ្រូងដ៏ទ្រលុកទ្រលុន មិនសុខចិត្ត និងខឹងជាខ្លាំងចំពោះទង្វើអសីលធម៌របស់សណ្ឋាការមួយនៅព្រះសីហនុ ដែលបានលួចបង្កប់កាមេរ៉ាក្នុងបន្ទប់គេងរបស់ខ្លួន។

យ៉ាងណាខាងសណ្ឋាគារ ព្រមចេញសំណងជំងឺចិត្តមួយមុឺនដុល្លារតែ កញ្ញាមិនព្រមទទួលទេ ដោយលើកឡើងថា៖ ឈឺចាប់បំផុត 😭😭😭សូមបងប្អូនមើលហើយពិចារណាទៅ ខ្ញុំគេងមួយយប់ហើយបានដឹងថាមានបង្កប់Camera(បញ្ជាក់នៅក្នុងhotel នោះមានបង្កប់camera គ្រប់បន្ទប់)

បើបងប្អូនជាខ្ញុំត្រូវព្រមទទួលយកសំណង១មុឺនដុល្លានឹងទេ??? កិត្តិយសរបស់ខ្ញុំ មិនអាចយកលុយ១មុឺនដុល្លាមកទិញបានទេ 😭😭😭ឈឺចាប់ហួសថ្លែងអយុត្តិធម៌សំរាប់រូបនាងខ្ញុំណាស់ »។

ចំពោះរឿងរ៉ាវនេះ ស្នងការខេត្តព្រះសីហនុ លោក ជួន ណារិន្ទ បានប្រាប់កម្ពុជាថ្មីនៅល្ងាចថ្ងៃទី ២៥ ខែឧសភា នេះថាករណីនេះ គឺជាសំណុំរឿងចាស់ តាំងពីខែតុលា ឆ្នាំ២០២០ ដែលតុលាការបានសម្រេចក្តីរួចហើយ ខណៈ​ដែលជន​ដែលពាក់ព័ន្ធនឹងការបង្កប់កាំមេរ៉ាក្នុងបន្ទប់សណ្ឋាគារនោះ ក៏កំពុងតែអនុវត្តទោសក្នុងពន្ធនាគារនៅឡើយ៕ សូមមើលវីដេអូខាងក្រោម៖

វីដេអូ

វីដេអូ៖

វីដេអូ៖