ញាក់សាច់ កុំមកថាចង់បានលុយ១០មុឺនដុល្លារ ដេននី ក្វាន់ កាន់លុយទាំងដុំៗឌឺ វិញតែម្ដង និងនិយាយថា….

0

ខណៈដែល ដេននី ក្វាន់ ដែលត្រូវបានម្ចាស់សណ្ឋាគារលួចបង្កប់កាមេរ៉ាក្នុងបន្ទប់គេងនោះ​ ពេលនេះកំពុងតែល្បីកក្រើកពេញបណ្តាញសង្គមហើយ ស្រាប់តែពីលោក ផែង វណ្ណៈហាក់អត់ទ្រាំមិនបានក៏លូកមាត់បែបនេះថា៖

«គ្មានការស្រលាញ់កិត្តិយសស្ត្រីខ្មែរ ឬ ចង់បានយុត្តិធម៌ស្អីទេ បេីគេបានលុយច្រេីនតាមការទាមទារ គេ នឹងបិទរឿងជិ តឈឹង យេីងគ្រប់គ្នាមិនបានដឹង អាចក្លាយជាអ្នក រ ង គ្រោះនៅថ្ងៃណាមួយពេលយេីងទៅដេកសណ្ឋាគារ សមុទ្រ មាស មិនខាន ។ សូមអរគុណដែលចិត្តលោ ភ ល ន់ របស់អ្នកធ្វើអោយយេីងដឹងអ្វីៗគ្រប់យ៉ាង ។ ជួបគ្នាយប់នេះ បាទ ភាគបន្ត»។

ចំពោះការនិយាយបែបនេះ ដេននី ក្វាន់ ក៏បានបោះសម្ដីឌៀមដាមទៅលោក ផែង វណ្ណៈ ដោយបាននិយាយខ្លាំងៗថា ជាមនុស្សវិភាគទាល់តែហូបបាយក្រហមខ្លួនឯងក៏មានសែនអាសូរពេកក្រៃ។ មិនចប់ដោយមានការលើកឡើងថា ដេននី ក្វាន់ ឃ្លានចង់បានលុយ១០មុឺនដុល្លារ មែនអីស្រាប់រូបនាង បង្ហោះរូបកាន់លុយទាំងដុំៗ និងសរសេរថា៖

«ព្រោះតែខ្ញុំក្រមិនដែលមានលុយ១០មុឺនដុល្លា ទើបមនុស្សអគតិមួយចំនួនគិតថាខ្ញុំចង់បានលុយនឹង មានតែមនុស្សដែលស្រលាញ់លុយជាងកិត្តិយសទេទើបអាចនិយាយពាក្យនឹងចេញ…ត្រូវចាំលុយមានតំលៃតែពេលមនុស្សត្រូវការប៉ុណ្ណោះ»៕ ដើម្បីជ្រាបកាន់តែច្បាស់នោះ សូមទស្សនារូបភាពខាងក្រោមនេះ៖