ភ្ញាក់ព្រឺត យូរហើយមិនកាត់ចឹង! ស្ងាត់ៗតារាសម្តែងសក់ក្បាលធំសំពោង លោក ជីវ័ន្ត រត់កាត់សក់ខ្លីវិញម្តងលើកសម្រស់ណាស់

0

ប្រាកដជាមានទស្សនិកជនមិនតិចនោះទេ បានស្គាល់ពីតារាសម្ដែងប្រុសសក់ប៉ោង មាឌធំ លោក វី ជីវ័ន្ត ជាក់ជាមិនខាន តាមរយៈការសម្ដែងខ្សែភាពយន្តជាច្រើន ព្រមទាំងជាតន្រ្តីករថែមទៀតផង។

ជាមួយគ្នានេះដែរ តារាសម្ដែងពោរពេញសមត្ថភាពលោក វី ជីវ័ន្ត ក្រោយពេលមិនសូវឃើញរូបលោក មួយរយៈចុងក្រោយនេះ នៅលើវិថីសិល្បៈនោះ ធ្វើឲ្យបណ្ដាប្រិយមិត្តមានការចាប់អារម្មណ៍យ៉ាងខ្លាំង។

នរណាៗក៏ស្ទើរមិនគួរឲ្យជឿ ដោយសារតែ ចាប់ពីប្រឡូកក្នុងការងារសិល្បៈមក តារាពហុជំនាញ លោក វី ជីវ័ន្ត មិនដែលលេចមុខ ក្នុងសក់ខ្លីដូចបុរសធម្មតាឡើយ ហើយក៏ត្រូវគេឯងស្គាល់ស្ទើរគ្រប់គ្នា ក៏ដោយសារតែ សក់សំពោងរបស់លោក តែស្រាប់ ពេលនេះ វី ជីវ័ន្ត ផ្លាស់ស្ទាយ៍មកជាខ្លីបែបនេះ។

ចំពោះមូ៉តសក់ថ្មីរបស់លោក ត្រូវបានមហាជនជាច្រើន មានការសរសើរថាស្អាត និងសមជាងសក់សំពោងមុនរបស់លោក។ ការកាត់សក់ខ្លីបែបនេះ រូបលោក ហាក់ប្រែទៅជាមនុស្សថ្មី មើលសឹងមិនស្គាល់តែម្តង៕ សូមមើលរូបភាពខាងក្រោម៖