មិនសសើរមិនបាន មើលការតស៊ូរបស់គាត់ជាគំរូទៅ បុរសម្នាក់នេះអាចធ្វើបានគ្រប់យ៉ាង ទាំងគាត់ពិការជើងទាំងសងខាង…

0

ប្រទេសចិន៖ កសិករធ្វើស្រែចំការជនជាតិចិនដែល​បាត់បង់ជើងទាំងពីរបានទទួលបន្ទុកយ៉ាងធ្ងន់ចំពោះបញ្ហាគ្រួសារ គឺគាត់បានរ៉ាប់រងទាំងការងារលំបាក​​នឿយហត់ ​ប្រើ​កម្លាំង​ច្រើន​ដែល​កិច្ច​ការ​ជា​ច្រើន​ប្រភេទ​​​ដូច​ជា​កាប់ គាស់ ​រាស់​ភ្ជួរ ​ច្រូត​កាត់ ដក​ស្ទូង​ជា​ដើម និង​ត្រូវ​ការ​ពេល​វេលា​ច្រើន​​សម្រាប់​មើល​ថែ​ទាំ​ដំណាំង​ទាំង​នោះ​។

បុរសកសិករជនចិននេះមានឈ្មោះ Li Jiewen បាន​ពិការ​ជើង​តាំង​ពី​កុមារភាព​​ដោយ​សារ​ជំងឺ​ខួរឆ្អឹងត្រង់ជើងទាំង២ ​ប៉ុន្តែ​គាត់​បាន​តស៊ូ​ជម្នះ ​មិន​បណ្ដោយ​ខ្លួន​ឲ្យ​ក្លាយ​ជា​មនុស្ស​លើក​ដៃ​ដើ ដើរសុំទានគេឡើយ។ នៅពេលដែលក្មេងនេះ​កើតមកឪពុកម្តាយគាត់​សប្បាយចិត្តណាស់ពេល​ដែល​គ្រួសារ​គាត់​បាន​សមាជិកថ្មី តែជាអកុសលក្រោយពីលោកគ្រូពេទ្យបានទទួលការពិនិត្យមកឃើញថាក្មេងនេះ​​កើត​ជំងឺខួរឆ្អឹងត្រង់ជើង​ទាំង២​របស់​គាត់​ហើយធ្វើអោយគាត់ពិការជើងតាំងពីនៅកុមារភាព ហើយជាហេតុដែលគាត់មិនអាចក្រោក​ឈរ​ដើរ​ដូច​ក្មេង​ដទៃ​ទៀត​បាន។ ​

ប៉ុន្តែ​​យ៉ាង​ណា ពេល​​ដែរលោកលី ដឹង​ក្ដី​ គាត់បាន​​និយាយ​ដោយ​ភាព​ម៉ឺងម៉ាត់​ថា “​ខ្ញុំ​មិន​ដែល​មាន​អារម្មណ៍​តូច​ចិត្ត​​ក្នុង​ជីវិត​ដែល​គ្មាន​ជើង​ដូច​គេ​នោះ​ទេ គាត់បានជំរុញនូវការលើក​ទឹកចិត្តខ្លួនឯងដើម្បីបន្តរស់ក្នុង​ជីវភាពដ៍លំបាក​និង​តស៊ួគ្រប់បែប​យ៉ាង។

លោក Li Jiewen បានបន្តទៀតថាទោះជាលោកពិការជើងទាំង២ដែលដែលមិិនអាចដើរបានដូចគេមែន ប៉ុន្តែ​គាត់​ក៍បាន​បញ្ចប់ការសិក្សាត្រឹមថ្នាក់បឋមសិក្សាដែល គាត់​មិន​អាច​បន្ត​ទៅ​រៀន​ថ្នាក់​អនុវិទ្យាល័យ​​បានទេ​ ព្រោះ​សាលា​រៀន​ឆ្ងាយ​ពី​ផ្ទះហើយគាត់ក៍ពុំមានលិទ្ធភាពគ្រប់គ្រាន់ដើម្បីបន្តរៀននៅអនុវិទ្យាល័យ ដូច្នេះ​ក៏​សម្រេច​បោះបង់​ចោល​ការសិក្សា​ទាំង​បង្ខំ​តែ​ម្ដង​។

នៅឆ្នាំ ១៩៩១ ជំងឺខួរឆ្អឹង​ជើង​ទាំង​ពីរ​របស់​គាត់កាន់តែធ្ងន់ធ្ងរហើយគ្រួសាររបស់គាត់​បាន​សម្រេច​កាត់​ផ្ដាច់ជើងទាំង២នេះចោល​ ដើម្បី​ការពារ​មេរោគ​កុំ​ឲ្យ​ឆ្លង​រីក​រាលដាល​ចូល​ទៅ​កាន់​អវយវៈ​ផ្សេង​ទៀត​នៃ​រាង​កាយ។ ក្រោយពេល​កាត់​ គាត់​ត្រូវ​ពឹង​ផ្អែក​​ទាំង​ស្រុង​​លើ​កូន​ជើង​ម៉ា ដើម្បី​ជួយ​ឲ្យ​គាត់​ផ្លាស់​ទី​បាន ហើយ​ក្រោយ​ការវះកាត់​រួច​ គាត់​បាន​ធ្វើ​ឈើ​ច្រត់​មួយ​គូ​ទៀត​ដើម្បី​ឲ្យ​គាត់​ដើរ​កាន់​តែ​លឿននិងធ្វើសកម្មភាពការងារជាច្រើនផ្សេងៗទៀត។

ក្រោយពីបានធ្វើការ​វះកាត់​រួច​ជាង​បី​ឆ្នាំ ​លោក Li Jiewen​ ក៍បាន​រៀបការ​​ជាមួយនារីម្នាក់នៅជិតភូមិដែលមាន​អាយុ​ ២៦​ឆ្នាំ។ ​ចាប់តាំងពីរៀបការរួចមកគាត់ត្រូវមានទំនួលខុសត្រូវនិងរ៉ាប់រងការងារធ្វើស្រែចំការ កាប់គាស់ស្ទូងដក់ធ្វើម្ហូបអាហារ​និង​ការងារ​មួយចំនួនទៀត។

នៅ​ពេល​ដល់រដូវធ្វើស្រែដូចជាដកស្ទូង​ជាដើម លោក​ Li Jiewen ​ ​តែង​តែ​​យក​ពោះ​វៀន​កង់​ឡាន​សប់​ខ្យល់​ឲ្យ​ពេញ​ដាក់​ក្ដារ​បន្ទះ​រួចជិះពី​លើក្ដារធ្វើ​ដូចនេះ​អាច​ដកស្ទូង និង​ផ្លាស់​ទី​​បណ្ដែត​​ខ្លួន​ទៅ​ក្រោយ​បាន​យ៉ាង​ងាយ​ស្រួល​ដោយ​មិន​បាច់​ពឹង​គេ​ឲ្យ​ជួយ​។ ​ក្រៅ​ពី​ដកស្ទូងឬច្រូតកាត់​ស្រូវ​រួចហើយ គាត់​បានចិញ្ចឹម​ត្រី​ក្នុង​ស្រះ ​និងចិញ្ចឹម​មាន់ ទា​ ហើយមានការងារ​បន្ទាប់​បន្សំ​ជា​ច្រើន​ផ្សេង​ទៀត​ដោយគាត់មិន​ឲ្យ​ទំនេរ​ដៃ​ឡើយ។ មុខរបរទាំង​នេះ​ហើយ ​បាន​ជួយ​ឲ្យ​គាត់​អាច​សន្សំ​ប្រាក់​មួូយចំនួនទៀត​រហូត​ដល់គាត់មាន​ដើម​ទុន​បើក​ហាង​លក់​ដូរ និង​ជួស​ជុល​គ្រឿង​ដែក និង​អេឡិចត្រូនិក​ផ្ទាល់​ខ្លួនថែមទៀតផង។​

​លោក Li Jiewen ​​ខិត​ខំ​ប្រឹង​ប្រែង​តស៊ួធ្វើការរហូតដល់​ធ្វើ​ឲ្យ​គ្រួសារ​របស់​​លោក​លី​ មាន​ជីវភាព​ប្រសើរ​ឡើងរហូត​មក​ដល់​ពេលនេះ។ គាត់មិន​មាន​អវយវៈ​គ្រប់​គ្រាន់​ដូច​គេ ក៍គាត់អាច​ធ្វើ​កិច្ចការ​បាន​ជា​ច្រើន​ដែល​អ្នក​ភូមិ​ភាគ​ច្រើន​​មិន​អាច​ធ្វើ​បាន​ដូច​ជា ជួស​ជុល​គ្រឿង​អេឡិចត្រូនិក ​​កាត់​ដែកនិងផ្សារ​ដែក។

សរុបសេចក្តីមក មនុស្សឲ្យតែមានការ​លះបង់ និង​ការ​តស៊ូ​អំណត់​អត់​ធន់គ្រប់យ៉ាង​​ ហើយខិត​ខំប្រឹង​ប្រែងធ្វើ​ការងារ​អស់ពី​សមត្តភាព ជម្នះការលំបាក​​មិន​​ត្រូវ​ឆាប់​ចុះ​ចាញ់​ពេក​ទេនូវ​ភាព​លំបាក ​ភាព​មើលងាយ​ពី​អ្នក​ដទៃ និងរងការរិះគន់​ពីអ្នក​ដទៃ​បានពិតជា​ធ្វើ​​ឲ្យ​យើង​កាន់​តែ​រឹង​មាំ​ជាង​មុន និងជោគជ័យក្នុងជីវិតរស់នៅ៕ប្រភពពី: dap-news