ទោះយ៉ាងណាក៏បងមិនបែកពីអូនដែរ! ដល់ពេលប្រពន្ធត្រូវឆ្នោតជិត ២សែនដុល្លារ ប្ដីយកសន្លឹកឆ្នោតរត់ចោលប្រពន្ធចោលបាត់ ធ្វើឲ្យប្រពន្ធ….

0

ក្រោយរៀបការហើយ លុយប្រពន្ធក៏ដូចលុយប្ដី លុយប្ដីក៏ដូចលុយប្រពន្ធ ប៉ុន្តែថ្មីៗនេះ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​ បុរសម្នាក់នៅឯប្រទេសថៃ ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​ខ្វាក់ដោយសារអំណាចទឹកប្រាក់​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​ រ ត់ ចោលប្រពន្ធ ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​ក្រោយពីឈ្នះឆ្នោតរង្វាន់ទឹកប្រាក់ជិត២សែនដុល្លារ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​ នេះពិតជារឿងដ៏គួរអោយអាម៉ាស់ណាស់។

យោងតាមប្រភពព័ត៌មានបានឲ្យដឹងថា ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​បុរសជាប្ដីមានឈ្មោះថា Wijak Wannaprasit អាយុ៣៤ឆ្នាំ និងប្រពន្ធឈ្មោះ Pornthida Chamnanwet អាយុ២៣ឆ្នាំ។ ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​ដើមហេតុដំបូងស្ត្រីជាប្រពន្ធបានទិញសន្លឹកឆ្នោត ហើយស្រាប់តែឈ្នះត្រូវរង្វាន់ទីមួយ

ដែលជាទឹកប្រាក់រហូតដល់៦លានបាត​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​ (ប្រមាណ១៩៨,៧៨១ដុល្លារអាមេរិក) ។ ក្រោយត្រូវឆ្នោតពួកគេទាំងពីរ ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​បានគិតគូហើយដើម្បីការពារសុវត្ថិភាព ទាំងពីរនាក់ប្តីប្រពន្ធ ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​ពួកគេក៏បានរាយការណ៍អំពីការឈ្នះឆ្នោតទៅកាន់ប៉ុស្ដិ៍ប៉ូលិសមួយកន្លែងនៅទីក្រុងបាងកក​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​ ហើយបានចុះហត្ថលេខាលើសន្លឹកឆ្នោត ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​និងថតរូបជាមួយសន្លឹកឆ្នោតទៀតផង​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​។

ប្រភពបានបន្ដថា ​​​​​​​​​​​​​​​​​​​​​​​​​​​​មុននឹងទៅបើករង្វាន់ទឹកប្រាក់ ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​ពួកគេទាំងពីរបានយល់ស្របចែកទឹកប្រាក់ស្មើៗគ្នា។ នៅថ្ងៃបន្ទាប់ បុរសជាប្ដីបានផ្លាស់ប្ដូរគំនិត ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​នឹងព្រមចែកឲ្យប្រពន្ធចំនួនទឹកប្រាក់ត្រឹមតែ ២លានបាតប៉ុណ្ណោះ (ប្រមាណ៦៦,២៦៩ដុល្លារអាមេរិក) ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​ដែលបង្កឲ្យពួកគេទាំងពីរមាន ជ ម្លោះ យ៉ាងខ្លាំង។​​​​​​​​​​​​​​​​​​​​​​​​​​

ក្រោយពីឈ្លោះប្រកែកគ្នារួចមក ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​បុរសជាប្ដីបានចាកចេញពីផ្ទះ ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​ជាមួយនឹងសន្លឹកឆ្នោត។ ភ្លាមៗនោះ ស្ត្រីជាប្រពន្ធបានដាក់ពាក្យបណ្ដឹងទៅកាន់ប៉ូលិស​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​ ដើម្បីប្រាកដចិត្តថា ប្ដីរបស់នាងនឹងមិនអាចបើករង្វាន់បាន​​​​​​​​​​​​​​​​​​​​​​​​​​​​​​​។

យោងតាមមេធាវីថៃ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​ ក្នុងករណីបុរសជាប្ដីលួចយកសន្លឹកឆ្នោត នោះនឹងត្រូវជាប់ពន្ធនាគាររហូតដល់៣ឆ្នាំ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​។ យ៉ាងណាមិញ បុរសជាប្ដីបានវិលត្រលប់ទៅរកប្រពន្ធវិញ ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​ហើយពួកគេទាំងពីរនឹងទៅបើករង្វាន់ជាមួយគ្នានៅក្រុមហ៊ុនឆ្នោតផងដែរ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​៕ សូមទស្សនារូបភាពខាងក្រោម៖