កូវីដអើយ ឯងសាហាវពេកហើយឡើងឡានទៅ២នាក់តា មកវិញបានតែម្នាក់ឯង ឯយាយមកត្រឹមធាតុ មើលហើយចង់ស្រក់ទឹកភ្នែក

0

ស្ថានភាពកូវីដ១៩ នៅប្រទេសកម្ពុជាពិតជាធ្វើបាបប្រជាជនបេកហើយ ដែលបាន ព ង្រា ត់ អ្នក ជំ ងឺ ចេញពីគ្រួសារដោយការទៅព្យាបាល ហើយអ្វីដែលកាន់តែរន្ធត់ចិត្តនោះ មានអ្នក ជំ ងឺ ខ្លះ ទៅហើយមិនអាចត្រលប់វិញបានឡើយ ក៏ព្រោះតែបាន ស្លា ប់ ដោយសារតែវីរុសមួយនេះ។

ជាក់ស្ដែងមហាជនជាច្រើន កំពុងតែរំជួលចិត្ត អាណិតជាពន់ពេក ក្រោយបានឃើញរូបភាពរបស់លោកយាយ លោកតាពីរនាក់ ដែលបានឆ្លងកូវីដ ត្រូវបានទៅព្យាបាលជាមួយគ្នា ប៉ុន្តែអាចត្រលប់មកផ្ទះវិញតែម្នាក់ប៉ុណ្ណោះ។

ដោយឡែកលោកស្រី ទ្រី ដាណា វិញទប់អារម្មណ៏មិនជាប់បានសរសេរថា៖ «កូវីដអើយ ឯងសាហាវពេកហើយ ឃើញគេបង្ហោះ ឡើងឡានទៅ២នាក់តា មកវិញបានតែម្នាក់ឯង ឯយាយមកត្រឹមធាតុ មើលហើយចង់ស្រក់ទឹកភ្នែក

សូមឱ្យវិញ្ញាណខ័ន្ធយាយ បានទៅកាន់សុគតិភពកុំបីខានយើងចូលរួមការពារទាំងអស់គ្នា អនុវត្តតាមវិធានការសុខាភិបាលឱ្យបានខ្ជាប់ខ្ជួន កុំឱ្យឆ្លងដល់អ្នកផ្ទះឱ្យសោះ អាណិតពួកគាត់ណាស់។ កម្ពុជាយើងនឹងរួចផុតគ្រោះអាក្រក់នេះ កូវីដចង្រៃត្រូវតែរលាយ។»។

គួរបញ្ជាក់ផងដែរថា លោកយាយយ៉ាន គាត់មានអាយុ៨០ឆ្នាំហើយ ត្រូវបានឆ្លងជំងឺកូវិដនេះដែរ តាមរយៈការរស់នៅប្រាស្រ័យ ទាក់ទងគ្នាក្នុងភូមិ ពេលនេះគាត់បានទទួលមរណៈភាពហើយ៕ សូមមើលរូបភាពខាងក្រោម៖