កូនកម្លោះកូនក្រមុំវ័យចាស់មួយគូរនេះ បានសម្រេចចិត្តក្រាបផ្ទឹមសំពះជាប្តីប្រពន្ធនឹងគ្នា ក្រោយពីបានមើលចិត្តអស់រយៈពេលមួយឆ្នាំ។ គូស្នេហ៏វ័យចំណាស់មួយគូនេះ បានក្រាបផ្ទឹមក្រោមក្រសែភ្នែក សាច់ញាតិ
បងប្អូនជាច្រើន មកចូលរួម ធ្វើជាសាក្សី បន្ទាប់ពីបានស្រលាញ់គ្នា នៅក្នុងសមា គមន៍ ចាស់ ជ រា មួយកន្លែង នៅស្រុកសាកបាយ៉យ ខេត្តសុងខ្លា ប្រទេសថៃ។
មង្គលការ ដែលទទួលបានចាប់អារម្មណ៏ខ្លាំងក្នុងបណ្ដាញសង្គមនេះ គឺមានកូនកម្លោះ ឈ្មោះ លាប់ឆៃខ្វាន់ មានអាយុ ៨០ឆ្នាំ កូន ក្រមុំមាន ឈ្មោះ វិល័យ មុកសិធិចិន្ដា អាយុ ៦៧ឆ្នាំ។
មប្រភព ដដែលបញ្ជាក់ថាខាងកូនកំលោះ បានជូនថ្លៃបណ្ណាការ ចំនួន ៩៩ ៩៩៩បាត ថែមទៀតផង ដើម្បីជាថ្លៃទឹកដោះ គឺមិនឲ្យចាញ់ក្មេងៗ នោះទេ។ កូនកំលោះ កូនក្រមុំ បានជួបគ្នានៅក្នុង
សមាគម៍ចាស់ ជរាប្រហែល មួយឆ្នាំជាងហើយ ហើយមុនពេល ដែលព្រមព្រៀងរៀបការ ជាមួយគ្នាខាង កូនកំលោះគាត់ ក៏បានប្រាប់ថា គាត់មានកូន ៣នាក់ ហើយប្រពន្ធ របស់ខ្លួនបាន បា ត់ ប ង់ ជី វិ តទៅហើយ ចំណែកខាងកូន ក្រមុំក៏ដូចគ្នា មានកូន ៣នាក់ ហើយស្វាមីក៏បាន ទទួលអ និ ច្ច ក ម្ម ទៅហើយដែរ៕