រំជួលចិត្តពេក ក្រោយទទួលដំណឹងមិត្តរួមអាជីព! អ្នកនាង ខាត់ សុឃីម ទម្លាយរឿងកាលពីជំនាន់1996/1997 ឲ្យដឹងថា…

0

សូមចូលរួមរំលែកទុក្ខដ៍ក្រៀមក្រំចំពោះមរណភាពតារាចម្រៀងល្បី ឈ្មោះ សុិន ឧត្តមផល្លា ដោយសារជំងឺម ហារី កកូនកណ្ដុរនៅព្រឹកថ្ងៃទី ២៨ ឧសភា ២០២១ វេលាម៉ោង ៧ៈ៣០នាទីព្រឹកនេះ។ នេះបើតាមប្រភពព័ត៌មានពីតារាសម្ដែងជើងចាស់លោក សាវិន ហ្វីលីព។

ជាក់ស្តែងងាកមកតារាពហុជំនាញវិញគឺអ្នកនាង ខាត់ សុឃីម បានបង្ហោះសារបែបនេះថា៖ «(លាហើយសម្លាញ់ ទៅមុនហើយហី)ក្នុងនាមនាងខ្ញុំជាសិល្បះជំនាន់ 1996/1997ដំណាលនឹង អ្នកនាង សុិន ឧត្តម ផល្លា ជាមិត្តក្លើ ដ៏ស្និតស្នាល

អស់រយៈពេលជាង ២០ឆ្នាំ ខ្ញុំពិតជាសោកស្តាយជាពន់ពេក ដោយសម្លាញ់របស់ខ្ញុំ គាត់បានកើតជម្ងឺ មហារីកដ៏ធ្ងន់ធ្ងរ រហូតគាត់ទ្រាំទ្រលែងបាន…លាចាកលោកនេះហើយ សូមសម្លាញ់ទៅអោយបានសុខ កើតជាតិណាៗ កុំបីអភព្វ័ដូចជាតិនេះ… គ្នានឹងចងចាំសម្លាញ់ជារៀងរហូត ( មិត្តល្អ ) សុិន ឧត្តម ផល្លា ….»។

សូមជម្រាបផងដែរថា កាលពីពេលកន្លងទៅ តារាសម្តែង និង​ចម្រៀងស្រី អ្នកនាង ស៊ិន ឧត្តមផល្លា បាន​ធ្វើឱ្យ​អ្នកគាំទ្រ​តក់ស្លុត​មិនតិច​ទេ ដោយ​អ្នកនាង​បានប្រកាស​ថា ខ្លួន​កំពុង​រស់នៅ​ជាមួយ ​ជំ ងឺ ​មហា រី ក ​ដំណាក់កាល​ចុងក្រោយ៕ សូមមើលរូបភាពខាងក្រោម៖