ខុសពីគេមួយចំនួន បែកគ្នាម្ដងផ្អើលហ្វេសប៊ុក តែដេននី ក្វាន់ បែកគ្នាដែរតែមិនល្បី អ្នកខ្លះស្ដាប់ហើយឈឺខួរ

0

អ្នកល្បីមួយចំនួនក្នុងបណ្ដាញសង្គមហ្វេសប៊ុកខ្មែរ នៅពេលស្រលាញ់គ្នាក៏ល្បីខ្លាំង ហើយជាពិសេសនៅពេលដែល បែកគ្នារឹតតែល្បីខ្លាំងថែម នេះគឺដោយសារតែ ក្រោយបែកគ្នាអ្នកល្បីមួយចំនួននោះ បានឡាយហែកហួរគ្នាក្នុងបណ្ដាញសង្គមហ្វេសប៊ុក។

ចំពោះករណីនេះ ដេននី ក្វាន់ ជាអតីតតារាសម្ដែង និងជាល្បីក្នុងបណ្ដាញសង្គមផងដែរ តែក្រោយបែកគ្នាជាមួយនឹងសង្សារបស់ខ្លួនបែរជាមិនសូវមានអ្នកដឹង នេះគឺដោយសារតែអ្នកទាំងពីរគឺបែកគ្នាដោយស្ងាត់ បែបមនុស្សថ្លៃថ្នូរ។

ចំពោះរឿងបែកគ្នានេះដែរ អតីតតារាសម្ដែងស្រីសុិចសុីសាច់សខ្ចីរូបនេះ បានឲ្យដឹងក្នុងបណ្ដាញសង្កមថា៖ «​គេ​សួរ​ខ្ញុំ​ថា បង​បែក​គ្នា​ជាមួយ​សង្សារ​បងហើយ ម៉េច​នៅ​និយាយ​គ្នា​ដូច​ធម្មតា​ចឹ​ង​? ចម្លើយ មនុស្ស​បែក​គ្នា​មិនមែន​សុទ្ធតែជា​សត្រូវ​នឹង​គ្នា​ទាំងអស់​នោះទេ បែក​គ្នា​តែ​នៅ​មើលមុខ​គ្នា​ចំ ព្រោះ​ពេល​បែក យើង​មិនបាន​ជេរ​ហែកហួរ​គ្នា

តាម​បណ្តាញ​សង្គម រក​ខុសត្រូវ​រៀងខ្លួន​នោះទេ តែ​សម្រាប់​អ្នកខ្លះ​បែក​គ្នា​មិនអាច​សូម្បី​មើលមុខ​គ្នា​ចំមិនអាច​នឹង​រំលឹក​ឈ្មោះ តែ​ខ្ញុំ​បែក​គ្នា​ព្រោះ​មិនអាច​បន្ត​ចំណងស្នេហា​មួយ​នេះ​បាន តែបើ​សួរថា ដែល​គិត​ស្រលាញ់គ្នា​ម្តងទៀត​ទេ ចម្លើយ​គឺ​No ព្រោះ​បាន​បែក​ទៅហើយ គ្មាន​នរណា​ដើរ​ថយក្រោយ​នោះទេ​»​៕ សូមមើលរូបភាពខាងក្រោម៖