ភរិយាឯកឧត្ដមបណ្ឌិតឧកញ៉ា ម៉ុង ឫទ្ធី គឺលោកជំទាវ ម៉ែន ស៊ុន ត្រូវបានមហាជនលាន់មាត់សរសើរមិនដាច់ពីមាត់ថា ជាភរិយាសេដ្ឋីវាល់លានដុល្លារ មានទ្រព្យសម្បត្តិស្ដុកស្ដម្ភ ក្រុមហ៊ុនរាប់សិបមុខក្នុងដៃ ប៉ុន្តែលោកជំទាវមិនដែលចេះលើកតម្កើងខ្លួន រើសអើងការងារតូចតាចក្នុងផ្ទះនោះឡើយ ។
ជានិច្ចកាលគេតែងឃើញលោកជំទាវធ្វើកិច្ចការគ្រប់សព្វ ការចម្អិនម្ហូបជាជំនាញដ៏ប៉ិនប្រសប់តែម្ដង ជាពិសេសនោះប្រហុក ផ្អក ជ្រក់ គឺមានភាពល្បីល្បាញខ្លាំងណាស់ថាលោកជំទាវពិតជាធ្វើឆ្ងាញ់ ។
ក្នុងសង្គមសម័យថ្មីខណៈបុគ្គលមួយចំនួន ពេលមានបានហើយតែងប្រជែងគ្នាបង្អួតឡានវីឡា មាសពេជ្រ ពាក់ជ្រែកខ្លួន តែបើក្រឡេកទៅមើលភរិយាឧកញ៉ា ម៉ុង ឫទ្ធី វិញគេឃើញតែខិតខំធ្វើការងារមិនដែលទំនេរដៃ មិនថាការងារផ្ទះដាំស្លរ ការជួយជំរុញគាំទ្រស្វាមី មើលខុសត្រូវកម្មករជាដើម ។
ពិតណាស់បើនិយាយទៅ សម័យនេះពិតជាពិបាករកអ្នកមាន គួរឲ្យគោរពរបែបនេះណាស់ ដែលមិនចេះតំកើនឫក ជាមនុស្សមើលសាមញ្ញ ដែលមើលទៅធ្វើឲ្យអ្នកកសិករ និងកម្មករ អាចប្រាស្រ័យទាក់ទងបានថែមទៀតផង។
ដោយឡែករូបរបស់ លោកជំទាវ ម៉ែន ស៊ុន ម៉ុង ឫទ្ធី ដែលបានឃើញស្បែកជើងស្វាមីប្រឡាក់ភក់ និងរកក្រណាត់មកជូតសម្អាតឱ្យស្វាមី បានធ្វើឲ្យមហាជនជាច្រើន មានការកោតសរសើរ និងបុរសៗមិនតិចនាក់ទេ ដែលច្រណែននឹងលោកឧកញ៉ាចិត្តធម៌រូបនេះ ដែលបានប្រពន្ធល្អបែបនេះ៕ សូមមើលរូបភាពខាងក្រោម៖