ទើបតែទិញផ្ទះជាង ៤០មុឺនដុល្លារ ហើយករុណា ពេជ្រ នាំឪពុកចូលផ្ទះថ្មី តែគួរឲ្យអាណិត ដោយសារតារាចម្រៀងប្រុសរូបនេះសុំអោយ…

0

មកទល់ពេលនេះឪពុករបស់តារាប្រុសលោក ករុណា ពេជ្រ បានធ្លាក់ខ្លួនឈឺមានរយៈពេលច្រើនឆ្នាំមកហើយខណៈដែលជំងឺរបស់គាត់នៅតែមានសភាពមិនធូស្រាលដូចដើមវិញនោះទេ។

ដែលធ្វើឲ្យតារាចម្រៀងប្រុសរូបនេះ ពេលនេះកំពុងតែជួបរឿងដ៏គួរឲ្យសោកសៅជាខ្លាំង ដែលឪពុករបស់ខ្លួនបាន ធ្លា ក់ ខ្លួនឈឺ ធ្ង ន់ មិនអាចចងចាំថា នរណាជានរណាឡើយហើយជាពិសេសសូម្បីតែលោក ករុណា ពេជ្រ ដែលជាកូនបង្កើតផ្ទាល់ក៏មិនចង់ស្គាល់ដែរ។

ដើម្បីបំពេញបំណងឪពុក លោក ករុណា ពេជ្រ បានតស៊ូទិញផ្ទះតម្លៃខ្ទង់ ៤០ម៉ឺនដុល្លារអាមេរិក ដែលហាក់មិនសូវសប្បាយរីករាយឡើយ ដោយសារតែលោក បំពេញបំណងឪពុកលោកបានមែន តែលោកពិបាកចិត្តដោយសារតែរូបគាត់ចាំនរណាមិនបាន។

ក្នុងនោះដែរ លោកថែមទាំងបានបង្ហោះសាររៀបរាប់ទាំងខ្លោចចិត្តថា៖« រំភើបណាស់ ប៉ា អើយ.. ប៉ា ពិតជារងចាំចូលនៅផ្ទះថ្មីយើងមែន ប៉ា..ទឹកភ្នែកមិនដឹងខ្លួន យើងហ្នឹងរស់នៅផ្ទះនេះជាមួយគ្នារហូតណា ប៉ា ណា..ហេង ហេង .. លាភ ជយ័ ថ្ងៃល្អ សូមអោយមានអភិនិហា អោយប៉ាខ្ញុំ បានស្គាល់ខ្ញុំ មួយម៉ោងមក ..»៕

ចង់ជ្រាបកាន់តែច្បាស់សូមទស្សនារូបភាពនៅខាងក្រោមនេះ ៖