ភ្ញាក់ផ្អើលយ៉ាងខ្លាំង!! អបអរសាទរ​ ប្អូនស្រីបានកាន តំណែងអភិបាលស្រុក ១ថ្ងៃ ទាំងវ័យក្មេង និងជូនពរឲ្យសម្រេចបំណង

0

យោងតាមទំព័រហ្វេសប៊ុករបស់លោក អភិបាលស្រុក បន្ទាយស្រី ខេត្តសៀមរាប ឃឹម ហ្វីណង់ – Khim Finan​ បានបង្ហោះដោយសរសេររៀបរាប់ថា៖ សូមណែនាំឱ្យស្គាល់ ប្អូនស្រី សារាន! «សារាន»មានក្តីស្រមៃចង់ក្លាយទៅជាអភិបាលស្រុកនៅក្នុងថ្ងៃអនាគត

ហើយតាមរយៈអង្គការភ្លែនអន្តរជាតិកម្ពុជា(Plan International Cambodia) ប្អូនស្រីបានជ្រើសរើសយករូបខ្ញុំធ្វើជាគំរូ(Idol)របស់គាត់ ក្នុងដំណើរឈោងចាប់ក្តីស្រមៃមួយនេះ។

ដើម្បីចូលរួមអបអរសាទរទិវា”ក្មេងស្រីអន្តរជាតិ”ជាមួយអង្គការភ្លែនអន្តរជាតិកម្ពុជា និងដើម្បីសម្រេចក្តីស្រមៃរបស់ប្អូនស្រី សារាន ខ្ញុំនឹងចូលរួមក្នុងកម្មវិធី #ក្មេងស្រីកាន់តំណែងជំនួស ដែលជាកម្មវិធី​មួយអនុញ្ញាត​ឱ្យក្មេងស្រីម្នាក់​កាន់តំណែង​”ជានិមិត្តរូប”​ក្នុង​រយៈពេល​មួយថ្ងៃ

ដើម្បីបង្កើតជា​ឱកាសឲ្យ​ក្មេងស្រីទទួលបានបទពិសោធន៍ផ្ទាល់នៃក្តីស្រមៃរបស់ខ្លួន អាចចែករំលែកគំនិត និងបង្ហាញការអំពាវនាវរបស់ពួកគេនៅ​កន្លែងដែលពួកគេកម្រមាន​វត្តមាន​ ឬត្រូវ​បាន​គេ​ស្តាប់​។ តាមរយៈកម្មវិធីឆ្លងកាត់បទពិសោធន៍ជាអភិបាលស្រុកក្នុងរយៈពេលពេញមួយថ្ងៃនេះ ក៏​ជា​ឱកាសឱ្យប្អូនស្រីអាច​រៀនសូត្រ ដឹកនាំ សម្រេចចិត្ត និង​អភិវឌ្ឍផងដែរ៕ សូមមើលរូបភាពខាងក្រោម៖