កាលពីពេលកន្លងទៅ តារាសម្ដែង និងជាតារាចម្រៀងរបស់ផលិតកម្មថោន លោក ឆឹម សក្កដា បានបង្ហើបពីគម្រោងរៀបការជាមួយតារាចម្រៀងល្បីឈ្មោះម្នាក់នៅហង្ស មាសហើយ គឺអ្នកនាង ពេជ្រ សោភា ក្រោយពីអ្នកគាំទ្ររបស់តារាទាំងពីរដួងនេះ ឃើញពួកគេបង្កើតភាពស្និទ្ធស្នាលនឹងគ្នាជាច្រើនឆ្នាំហើយ តែមិនទាន់ដឹងថាចូលរោងការនៅពេលណា។
លោក ឆឹម សក្កដា ធ្លាប់បាននិយាយាថារូបលោក និងសោភាបានយល់ចិត្តថ្លើមគ្នាស្ទើរ៩៩% ហើយ។ ចំពោះថ្ងៃ និងខែចូលរោងការជាក់លាក់ នឹងត្រូវជ្រើសរើសជាថ្មីនៅក្នុងឆ្នាំ២០២២។
យ៉ាងណាមិញថ្មីៗនេះតារាចម្រៀង ពេជ្រ សោភា បានធ្វើអ្នកគាំទ្រមានការភ្ញាក់ផ្អើលមួយបន្ទាប់ពីខ្លួនបានបង្ហោះសារជូនទៅកាន់មិត្តប្រុសរបស់ខ្លួនបែបនេះថា៖ «ប្រាប់ឲ្យហើយខែនេះពេញមួយខែ ជារបស់ខ្ញុំ សង្សារហាមផុសរូបជាមួយស្រីណាទាំងអស់
អត់ខ្វល់ថាការងារ ឬមិនការងារអីនោះទេ ហាមសសេរពាក្យធ្វើដូចខ្លួនអត់សង្សារ អូនស្គាល់លេខម៉ាក់បង ម៉ាក់ថាបើនៅតែផុសចាំតេឲ្យអូន ថាចង់ម៉េច? ខ្នងធំណាស់ប្រាប់មុន ខែនឹងអូនសុំ ០៩/០៦/២០២១ ពេញ១ខែ»៕