ថៃសប្បាយចិត្ត! ប្រារព្ធអបអរឡើងអធិកអធម ក្រោយទទួលបានផ្ដែរប្រាសាទបុរាណខ្មែរ ២ ពីអាមេរិក ក្រោយតវ៉ាជាយូរ

0

ប្រទេសពិតជាសប្បាយចិត្តខ្លាំង នៅពេលដែលពួកគេ ទទួលបានផ្ដែរប្រាសាទបុរាណខ្មែរ ២ ពីអាមេរិក ក្រោយតវ៉ាជាយូរ ទើបបានជាប្រារព្ធអបអរ ស្វាគមន៏ឡើងអធិកអធមជាខ្លាំង កាលពីថ្ងៃ​ច័ន្ទ​​ម្សិលមិញ​នេះ​នៅ​ឯ​សារមន្ទីរ​ជាតិ​ទីក្រុង​បាងកក​។

ការស្វាគមន៏នេះ មានទាំងការធ្វើសន្នីសិទ្ធកាសែត និងមានការសម្ដែងការរាំរបាំផងដែរ។ ខាងថៃគេបានអះអាងថា ផ្ដែរប្រសាទបុរាណទាំងពីរនេះ គឺបានបាត់បង់​ជា​ច្រើន​ទសវត្ស​កន្លង​មកហើយ ដែលត្រូវបានប្រទះឃើញ ​ឯង​សារមន្ទីរ​សិល្បៈ​ជនជាតិ​អាស៊ី​ នៅ​រដ្ឋ​សាន់ហ្វ្រាន់ស៊ីស្កូ។

ហើយខាងប្រទេសរបស់ខ្លួន បានធ្វើការតវ៉ា ច្បាប់​ ជាមួយ​ភាគី​អាមេរិក​អស់​រយៈ​ពេល​ជា​យូរ​ រហូត​ឈ្នះ​ក្ដី​ហើយ​ទទួល​បាន​ផ្ដែរ​ប្រាសាទ​ទាំង​ពីរ​នេះ​ទៅ​វិញ។

ផ្ដែរ​ដែល​ថៃ​​ទាមទារ​​​យក​​ពី​សហរដ្ឋ​អាមេរិក​នេះ​គឺ​មាន​ចំនួន​២​ ក្នុង​នោះ​១​ជា​​ ផ្ដែរ​ប្រាសាទ​ណោង​ហង្ស​ ឬ​ត្រពាំង​ហង្ស​ ជា​ភាសា​ខ្មែរ​ ស្ថិត​ក្នុង​ខេត្ត​បុរី​រ៉ាំ​ និង​១​ទៀត​គឺ​​ផ្ដែរ​ប្រាសាទ​ខៅ​ឡូន​ ឬ​ភ្នំ​ត្រងោល​ ស្ថិត​នៅ​ក្នុង​ខេត្ត​ស្រះកែវ​ បច្ចុប្បន្ន​ជា​ទឹកដី​ថៃ​ អតីត​ដែនដី​រាជាណាចក្រ​អង្គរ​​៕​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​