ម៉ោងធ្វើការបុរសម្នាក់ដាំបាយនៅក្នុងបន្ទប់ការិយាល័យ មេមកទាន់ ពេលដឹងការពិតមិនបានស្ដីបន្ទោសមានតែអាណិតថែមទៀត

0

ម៉ាឡេស៊ី៖ ជាការពិតណាស់ មានមនុស្សជាច្រើនដែលតែងតែហ៊ានលះបង់អ្វីៗគ្រប់យ៉ាង សុខចិត្តលំបាកកាយ ដោយមិនគិតពីខ្លួនឯង ដើម្បីតែមនុស្សជាទីស្រលាញ់ (បងប្អូន ឪពុកម្តាយ…) ព្រោះតែចង់ឲ្យជីវិតរបស់អ្នកទាំងនោះ ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

បានរស់នៅដោយភាពសុខស្រួល។ជាក់ស្ដែង កាលពីពេលថ្មីៗនេះ បុរសជនជាតិម៉ាឡេស៊ីម្នាក់ ឈ្មោះ Azri Walter បានបង្ហោះចែកចាយនូវរឿងរ៉ាវដ៏រំជួលចិត្តមួយ ដែលរូបលោកបានជួប និងឃើញផ្ទាល់ភ្នែក នូវបុគ្គលិករបស់ខ្លួនម្នាក់ បានលួចដាំបាយនៅក្នុងបន្ទប់អូហ្វីស (ឬការិយាល័យ) ព្រោះតែចង់សន្សំលុយទុកផ្ញើទៅអ្នកផ្ទះ។ជុំវិញនឹងរឿងរ៉ាវមួយនេះ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

លោក Azri បានរៀបរាប់ឲ្យដឹងថា លោកបានប្រទះឃើញបុគ្គលិករបស់ខ្លួនធ្វើរឿងដូច្នេះ គឺចៃដន្យនៅពេលដែលរូបលោកបានឡើងទៅអូហ្វីសជាន់លើ។«ខ្ញុំបានបើកទ្វារចូលអូហ្វីស គ្មាននរណាម្នាក់នៅទីនោះទេ ប៉ុន្តែខ្ញុំចាប់អារម្មណ៍ឃើញថា ភ្លើងក្នុងអូហ្វីសបើកធម្មតា។ ខ្ញុំព្យាយាមសម្លឹងរកមើល ហើយក៏ស្រាប់តែឃើញស្រមោលម្យ៉ាងនៅក្រោមតុ។ ខ្ញុំក៏បានដើរសំដៅទៅទីនោះ និងបានឮសំឡេងរង្គើចេញពីក្រោមតុនោះផងដែរ។ ប៉ុន្តែមិនថាយ៉ាងណា ខ្ញុំប្តេជ្ញាថានឹងត្រូវតែពិនិត្យមើលដើម្បីឲ្យដឹងការពិត ទោះក្នុងចិត្តមានអារម្មណ៍ថាខ្លាចបន្តិចក្តី» ។លោក Azri បានបន្តថា នៅគ្រា​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

នោះ លោកពិតជាភ្ញាក់ផ្អើលយ៉ាងខ្លាំង នៅពេលដែលឃើញបុគ្គលិកប្រុសរបស់លោកម្នាក់ ឈ្មោះថា Habil គឺកំពុងតែសំងំអង្គុយនៅក្រោមតុនោះ ជាមួយនឹងឆ្នាំងដាំបាយ។«កំពុងតែធ្វើអីហ្នឹង Habil? កំពុងតែដាំបាយ ឬចម្អិនម្ហូបហ្នឹង?» លោក Azri បានសួរទៅកាន់បុគ្គលិករបស់លោក។ ភ្លាមនោះ បុគ្គលិករបស់លោករូបនោះ ក៏បានឆ្លើយតបវិញទាំងទឹកមុខភ័យខ្លាចថា៖«សុំទោសផងបាទ! ខ្ញុំកំពុងតែដាំបាយ ព្រោះថាពេលនេះខ្ញុំមិនទាន់បានញ៉ាំអីនៅឡើយនោះទេ» ។ ក្រោយឮដូច្នេះលោក Azri ក៏មានការងឿងឆ្ងល់នៅក្នុងចិត្ត ព្រោះថាក្នុងមួយសប្តាហ៍ៗ បុគ្គលិករបស់លោក​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ឈ្មោះថា Habil រូបនេះ អាចរកប្រាក់បានច្រើនគួរសម ខ្ទង់ ១,០០០រីងហ្គីត (ឬប្រហែល ២៣៩ដុល្លារអាមេរិក)។ តែមិនថាយ៉ាងណា លោកក៏បានបន្តសួរនាំពីមូលហេតុដែលបុគ្គលិករបស់លោករូបនេះ មិនចុះទៅទិញបាយញ៉ាំនៅហាងខាងក្រោមផងដែរ។ជុំវិញនឹងរឿងរ៉ាវនេះ បុគ្គលិករបស់លោកបាននិយាយប្រាប់ថា៖«លុយដែលខ្ញុំខំប្រឹងរកបានក្នុងសប្តាហ៍នេះ ខ្ញុំត្រូវតែផ្ញើវាទៅម្តាយរបស់ខ្ញុំ បើទោះបីជាគាត់មិនបានសុំពីខ្ញុំក៏ដោយ ព្រោះនេះគឺជាកាតព្វកិច្ចដែលខ្ញុំត្រូវតែធ្វើចំពោះគាត់។ យ៉ាងហោចណាស់ ម្តាយខ្ញុំអាចយកលុយទាំងនោះ ទៅទិញសម្លៀកបំពាក់ថ្មីៗ អាហារ និងរបស់របរប្រើ

ប្រាស់ចាំបាច់ផ្សេងៗទៀត ឲ្យប្អូនៗរបស់ខ្ញុំផងដែរ» ។ បើតាមប្រភពបានឲ្យដឹងថា ជាក់ស្ដែង ម្តាយរបស់លោក Habil ត្រូវបានគេដឹងថា គឺជាស្រ្តីម្នាក់ដែលជាជំហរក្នុងគ្រួសារតែម្នាក់គត់ រស់ក្នុងក្រុង Kuala Lipis បន្ទាប់ពីស្វាមីបានលាចាកលោកទៅ នារយៈពេលពីរបីឆ្នាំមកនេះ។ ឯលោក Habil ដែលជាកូនប្រុសក៏បានចេញមករកការងារធ្វើ តាំងតែពីអាយុ ១៩ឆ្នាំ ដើម្បីជួយដល់គ្រួសារផងដែរ។លោក Habil បាននិយាយទៀតថា អ្វីដែលខ្លួនខិតខំធ្វើកន្លងមកនេះ ក៏ដើម្បីតែចង់ឲ្យម្តាយរស់នៅបានយូរអង្វែង និងចង់ឃើញគាត់មានស្នាមញញឹមសប្បាយរីករាយតែប៉ុណ្ណោះ។​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ហើយអ្វីដែលលោកអាចធ្វើបាន គឺមានតែផ្ញើលុយឲ្យគាត់បានចាយវាយ។យ៉ាងណាមិញ បន្ទាប់ពីលោក Azri បានទទួលស្តាប់នូវរឿងជាច្រើនពីបុគ្គលិករបស់លោករូបនេះហើយនោះ លោកពិតជាទទួលបានអារម្មណ៍ថា ចាក់ដោត រំជួលចិត្តជាខ្លាំង នូវអ្វីដែលជាភាពក្រៀមក្រំរបស់ Habil ។ ហើយភ្លាមៗនោះ លោកក៏បានឱប Habil ដោយភាពកក់ក្តៅផងដែរ។អ្វីដែលរឹតតែពិសេស នៅគ្រានោះ លោក Azri ក៏បានប្រាប់ Habil ថា លោកនឹងចូលរួមញ៉ាំអាហារថ្ងៃត្រង់ជាមួយនឹងគាត់ ហើយក៏បានចុះទៅក្រោមទិញអាហារបន្ថែមយកញ៉ាំជុំគ្នាតែពីរនាក់ផងដែរ។លោក Azri បាន​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

និយាយថា លោកបានរៀនសូត្រ ឬទទួលបានមេរៀនជាច្រើនពីបុគ្គលិករបស់លោករូបនេះ ដែលជាមនុស្សចេះទទួលស្គាល់ការពិត ចេះគិតគូរ និងចេះបន្ទាបខ្លួនបែបនេះ។លោក Azri បានបន្ថែមទៀតថា លោកបានបង្ហោះចែករំលែករឿងរ៉ាវមួយនេះ នៅលើបណ្តាញសង្គម ក៏ព្រោះតែលោកចង់ប្រាប់អ្នកដទៃទៀត ឲ្យចេះឲ្យតម្លៃនិងគិតគូរទៅលើឪពុកម្តាយរបស់ពួកគេ ទាន់ដែលពួកគាត់នៅមានដង្ហើម។គួរឲ្យដឹងផងដែរថា

ជុំវិញនឹងរឿងមួយនេះ អ្នកលេងបណ្តាញសង្គមជាច្រើន ក៏បានធ្វើការកោតសរសើរចំពោះទឹកចិត្តរបស់លោក Azri ចំពោះការបំផុសគំនិតដ៏ល្អមួយនេះ និងជាពិសេសនោះ ក៏សរសើរចំពោះ Habil ដែលជាកូនប្រុសដ៏ល្អម្នាក់ គិតគូរយ៉ាងខ្លាំងដល់គ្រួសារ។ គ្រប់គ្នាក៏សង្ឃឹមថា លោកនឹងទទួលបានជីវិតល្អ ដែលជាការតបស្នងដ៏មានន័យនេះផងដែរ៕ ប្រភព៖Khmerload​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​