គាំទ្រស្នាដៃខ្មែរទេបងប្អូន? ទីបំផុតកូនខ្មែរមួយរូបអាច ផលិតកុំព្យូទ័រយូរដៃរាងស្តើងមិនចាញ់ Apple របស់ អាមេរិក​ នោះទេ

0

​​លោក​ ធុល រិទ្ធី​​​ សហ​ស្ថាបនិក​ SmallWorld ​​ជា​មនុស្ស​​ចូលចិត្ត​ឆ្ងល់ ​ចូល​ចិត្ត​សាកល្បង​​អ្វី​ដែល​ថ្មី​ បើ​ទោះ​ជា​លោក​មិន​បាន​ទទួល​ការ​សិក្សា​ជ្រៅជ្រះ​បញ្ចប់​ថ្នាក់​មហាវិទ្យាល័យ​ដូច​គេ​ក៏​ដោយ ប៉ុន្តែលោកពិតជាអស្ចារ្យណាស់ ដែលអាចផលិត​កុំព្យូទ័រ​បាន​ដោយខ្លួនឯង គឺកុំព្យូទ័រម៉ាកគម្ពីរ (Koompi)។

ស្ថាបនិករូបនេះបានលើកឡើងថា កាលនៅរៀនលោកបានចំណាយពេលចូលបណ្តាល័យស្រាវជ្រាវច្រើន ជាពិសេសចំណាយពេលរៀនជំនាញផ្សេងៗទាក់ទងនឹងបច្ចេកវិទ្យាដោយខ្លួនឯងតាមអ៊ីនធឺណេត

និងបានឆ្លងកាត់បទពិសោធន៍ធ្វើការផ្នែកបច្ចេកវិទ្យាជាច្រើន ដូចជាបង្កើតវេបសាយលក់អចលនទ្រព្យ ទើបមកបង្កើត Small World Venture ដើម្បីជួយអ្នកចាប់ផ្តើមអាជីវកម្មថ្មីថ្មោង ហើយកុំព្យូទ័រគម្ពីរនេះបានចាប់កំណើតឡើងនៅចុងឆ្នាំ ២០១៨ ដែលជាក្តីស្រមៃរបស់លោក រិទ្ធី តាំងពីឆ្នាំ ២០១២ ។

កុំព្យូទ័រយីហោខ្មែរមួយនេះបង្កើតឡើងសម្រាប់សិស្ស និស្សិតដែលមិនធ្លាប់មានកុំព្យូទ័រសោះ ជាប្រភេទកុំព្យូទ័រ Open Souce អាចឲ្យអ្នកប្រើយកទៅអភិវឌ្ឍន៍កម្មវិធីបន្ថែម និងប្រើកម្មវិធីឥតគិតថ្លៃជាច្រើនដោយម៉ូឌែលដំបូង

មានតម្លៃ ៣៦៩ ដុល្លារ ការរចនាស្រដៀងគ្នានឹង Macbook Air និង Matebook ដំឡើងនៅកោះតៃវ៉ាន់ ហើយក្នុងនោះដែរស្ថាបនិក Koompi ក៏ចង់ពង្រីកទីផ្សារកុំព្យូទ័រយីហោខ្មែរនេះទៅប្រទេសជិតខាងផងដែរ ៕ សូមមើលរូបភាពខាងក្រោម៖