ស្ងាត់ៗ ឌី សូនីតា ខំចេញពីភ្នំពេញទៅកំពត អុចធូបទាំងបាច់ៗ យកគ្រឿងសក្ការទៅថ្វាយលោកយាយម៉ៅ ព្រោះហេតុមួយនេះ

0

ជឿជាក់ថាពុកម៉ែបងប្អូន ពិតជាបានស្គាល់ នឹងដឹលឺហើយ ពីជីវិតស្នេហា រវាង លោក អេឡិច ហ្សូរ៉ា និង អ្នកនាង ឌីសូនីតា ដែលបានធ្វើឲ្យហ្វេនៗទូទាំងប្រទេស ចាប់អារម្មណ៍ជាពិសេសគឺ ទៅលើសម្រស់កូនស្រី របស់អ្នកនាង និងស្វាមី។

យ៉ាងណាមិញ អ្វី​ដែលគួរឲ្យ​សរសើរនោះគឺ​ថា ​កូន​ស្រីរបស់ ​អ្នកនាង​ឌី សូនីតា ដែល​មាន​ឈ្មោះ ​ហៅ​ក្រៅ​ថាអូន ​Smile នោះ​គឺកាន់តែ​ធំ កាន់​តែស្រស់ស្អាត កាន់តែ​ដូចកូន​កាត់ ឃើញ​ហើយ គួរ​ឲ្យ​ក្នាញ់ គឺមិន​ស្រលាញ់ ​មិន​បាន​តែម្តង។

យ៉ាងណាមិញ បើងាកទៅមើលតារាស្រីល្បីឈ្មោះ ឌី សូនិត្តា ឯណោះវិញ ក្នុងឱកាសដើមខែ ថ្ងៃទី១នេះ នាងក៏បានបង្ហោះរូបភាពក្រុមគ្រួសារ ដែលបានធ្វើដំណើរកម្សាន្តទៅកាន់ខេត្តកំពត និងបានយកគ្រឿងសក្ការទៅថ្វាយលោកយាយម៉ៅ និងថែមទាំងសរសេរឲ្យដឹងថា៖

«ម៉ាក់រើសថ្ងៃមកលាបំណន់ត្រូវតែម្តង គឺថាមានតែគ្រួសារយើងទេកូន និយាយដើមគាត់បន្តិច អ៊ុំពូមីងអើយ ជិះតាមផ្លូវងងុយគេងសោះទាមឹមអស់១ដប គ្រាន់តែមកដល់លោកយាយម៉ៅភ្លាមគាត់បើកភ្នែកបុិនណាណី ហើយអត់កិចកុកអីទេ គឺថាស្រស់បំព្រងម៉ង។

ហើយនិយាយពីថាសាកសិទ្ធហួស មេឃរលឹមរៀបភ្លៀង គ្រាន់តែលើកដៃបួងសួងស្រាប់តែរាំងបើកថ្ងៃភ្លាម អុជធូបសែនថ្វាយ ថ្វាយទាំងភ្លេងរួចរាល់អស់ចូលឡាន មេឃធ្លាក់ភ្លៀងយកម៉ង🙇‍♀️🙇‍♀️🙇‍♀️🙇‍♀️

ហើយយាយពីថាគ្រាន់តែលាបំណន់ហើយភ្លាម អ៊ុំពូមីងអើយ អូនស្មាយ៍ដូចផ្ការីកស្គុះស្គាយ តាំងពីចាប់ផ្តើមកម្មវិធីរហូតដល់ចុះពីលើភ្នំវិញ បូកទៅ៤ម៉ោង គាត់អត់ខ្ចីគេង និយាយរហូតសើចរហូតមិនខ្ចីឈប់ ម៉ែនេះចង់ញាក់សាច់»៕ សូមមើលរូបភាពខាងក្រោម៖