ត្រៀមខ្លួនទៅ អាជ្ញាធររាជធានីភ្នំពេញ ទុកពេល១សប្ដាហ៍ ឲ្យម្ចាស់ផ្ទះបណ្ដែតទឹក ផ្ទះទូកតូចៗ និងសំណង់មិនរៀបរយលើផ្ទៃទន្លេ រុះរើចេញ…

0

អាជ្ញាធររាជធានីភ្នំពេញ ថ្ងៃទី០២ ឧសភា ២០២១ នេះ បានចេញសេចក្ដីជូនដំណឹងថ្មីមួយ ស្ដីពីការរុះរើ ឬចល័តបែចិញ្ចឹមត្រី ផ្ទះបណ្ដែតទឹក ផ្ទះទូកតូចៗ និងសំណង់មិនរៀបរយលើផ្ទៃទន្លេ

នៅភូមិសាស្ត្ររាជធានីភ្នំពេញ ដោយទុករយៈពេល ០១សប្ដាហ៍ គិតចាប់ពីកាលបរិច្ឆេទចេញសេចក្ដីជូនដំណឹងនេះតទៅ។ ហើយបើផុតរយៈពេលនេះ នឹងចា ត់ វិធានការដ្ឋបាលដោយពុំទទួលខុសត្រូវរាល់ការ ខូ ច ខា ត ឬការ

បា ត់ ប ង់ ណាមួយឡើយ ហើយក្នុងករណីរឹងរូសនឹងកសាងសំណុំរឿងបញ្ចូនទៅតុលាការតាមផ្លូវច្បាប់តែម្ដង។ រដ្ឋបាលរាជធានីភ្នំពេញបញ្ជាក់ថា ព្រោះកន្លងមកមានជនឱកាសនិយមមួយចំនួនបានលប លួ ច ធ្វើបែចិញ្ចឹមត្រី ផ្ទះបណ្ដែតទឹក ផ្ទះតូចៗធ្វើឱ្យប៉ះ ពា ល់ ចរន្ត ទឹកទន្លេនិង សោភ័ណភាពរបស់រាជធានី ដែលចាំ បា ច់ ត្រូវតែរើចេញពីក្នុងភូមិសាស្ត្រ​រាជ​ធានីភ្នំពេញ៕ សូមមើលរូបភាពខាងក្រោម៖