ភ្ញាក់ព្រឺត នៅសុខៗ ស្រាប់តែលោក អ៊ឹម ជីវ៉ា ទម្លាយរូបថតកាលពីឆ្នាំ ១៩៩៩ មើលទៅសង្ហារអត់?

0

រាល់ថ្ងៃនេះ បងប្អូនខ្មែរភាគច្រើនប្រាកដជាបានស្គាល់លោក អ៊ឹម ជីវ៉ា ហើយ ដែលលោកល្បីល្បាញក្នុងបណ្ដាញសង្គម និងគេតែងតែឃើញលោកចេញមុខជួយផ្សាយ និងឧបត្ថម្ភផងដែរ ទៅលើសិល្បៈករជើងចាស់ ក៏ដូចជាអ្នកខ្វះខាត។

ដោយឡែកថ្មីៗនេះ បងប្អូនក្នុងបណ្ដាញសង្គមពិតជាមានការភ្ញាក់ផ្អើលជាខ្លាំង ដែលលោកបានបង្ហោះរូបថតនៅក្នុងឆ្នាំ ១៩៩៩ ដោយកាលនោះលោកមានរូបរាងស្គម និងមានសម្បុរខ្មៅស្រអែម មើលទៅសង្ហាម្យ៉ាងដែរ ។​

ជាមួយគ្នានេះដែរមិនត្រឹមតែបង្ហោះតែរូបថតនេះគឺលោក អុឹម ជីវ៉ា បានអមមកជាមួយនិងសំណេរបែបនេះផងដែរថា៖ រូបថត អុឹម ជីវ៉ា ថតកាលនៅឆ្នាំ ១៩៩៩ ថតនៅបឹងកក់មិនទាន់លុប កាលនោះប្រឡងជាប់លេខ១

ផ្នែកធ្មេញស្អាត ញញឹមស្រស់ ប្រចាំទំនប់ទួលគោក ថ្នល់រទេះភ្លើង។ ធ្វើជាមនុស្សត្រូវមានគុណធម៌ និងភាពស្មោះត្រង់ ហើយសាងអំពើល្អអោយបានច្រើន អំពើល្អមិនសាបសាបសូន្យ ដោយក្តីគោរពៈ អុឹម ជីវ៉ា»៕ ចង់ជ្រាបកាន់តែច្បាស់សូមទស្សនារូបភាពនៅខាងក្រោម៖