សូមបងប្អូនកុំប្រហែស! ស្ងាត់ៗ ខេត្តបាត់ដំបងផ្ទុះឆ្លងទ្រង់ទ្រាយធំ ដែលរកឃើញអ្នកវិជ្ជមានកូវីដ១៩

0

នេះបើតាមលិខិតរដ្ឋបាលរបស់ខេត្តបាត់ដំបងដែលចេញនាថ្ងៃទី ០២ មិថុនា ឆ្នាំ២០២១នេះបានឲ្យដឹងថា រកឃើញអ្នកឆ្លង ៦៩ នាក់។ នាថ្ងៃទី ០២ មិថុនា ឆ្នាំ២០២១ បាត់ដំបងបានប្រកាសករណីឆ្លងថ្មីនៅក្នុងខេត្ត ចំនួន ៦៩ នាក់

ដែលក្នុងចំណោមនោះ មានពលរដ្ឋដែលមកខេត្ត ប៉ៃលិន ចំនួន ៦០ នាក់, ស្រុកសំបៅលូន ចំនួន ០១ នាក់, ក្រុងបាត់ដំបង ចំនួន ០៣ នាក់ និងពលករដែលមកពីប្រទេសថៃ ចំនួន ០៥ នាក់។ ក្នុងនោះដែរ ក៏បានបង្ហាញចំនួន អ្នកជាសះស្បើយចំនួន ១២ នាក់ផងដែរ។

គួរបញ្ជាក់ថា មួយរយៈក្រោយនេះ ចំនួនអ្នកឆ្លងតាមបណ្តាខេត្តមានការកើនឡើង និងមានការឆ្លងជាបន្តបន្ទាប់ទៅលើពលរដ្ឋ ដែលជាហេតុធ្វើឲ្យមានការបិទខ្ទប់ឡើងវិញនូវតំបន់ដែលមានហានិភ័យខ្ពស់នៃការឆ្លង នៅក្នុងខេត្តផងដែរ ៕ ប្រភព Saby News