ព្រះនាងតូចយកឈុតប្រពៃណីមកបង្ហាញយើងទៀតហើយ! មួយឈុតនេះ ធ្វើឲ្យបងប្អូនផ្ទុះការចាប់អារម្មណ៍ខ្លាំង និងសរសើរមិនដាច់ពីមាត់តែម្ដង

0

មហាជនទូទាំងប្រទេស ប្រាកដជាបានស្គាល់ ពីវត្តមានរបស់ព្រះនាងតូច នរោត្តម ជេនណា ដែលមានទាំងរូបសម្បត្តិ និងចំណេះដឹង គ្រប់យ៉ាង មិនតែប៉ុណ្ណោះ ព្រះនាងក៏មានសំលេងដ៏ពីរោះ រណ្តំចិត្ត ជាហេតុធ្វើឲ្យមហាជន លង់និងចូលចិត្តទស្សនា រាល់បទចម្រៀងរបស់ព្រះម្ចាស់ផងដែរ។

រាល់បទចម្រៀងដែលធ្វើការបកស្រាយដោយព្រះនាង សុទ្ធតែពីរោះ និងស្រទន់ ពិសេស គឺកាយវិការដ៏ក្រមិចក្រមើមរបស់ព្រះនាងម្ចាស់ បានឆក់យកដួងចិត្តមហាជនគ្រប់ៗគ្នាហើយនៅពេលនេះ។ ព្រះនាងតូច នរោត្តម ជេនណា មានទាំងសមត្ថភាព មានទាំងចំណេះដឹង មានទឹកដមសំលេង ល្អគ្រប់យ៉ាង។

ដោយឡែកនៅមុននេះបន្តិចនៅលើផេកផ្លូវការរបស់ព្រះនាង បានបង្ហោះរូបភាពដ៏ស្រស់ស្អាតជាច្រើនសន្លឹក មានការចាប់អារម្មណ៍ជាខ្លាំង ក្រោយឃើញ ព្រះនាងតូច គ្រងសំលៀកបំពាក់មួយឈុតនេះ មើលទៅពិតជាស្រស់ស្អាតខ្លាំងណាស់។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​ព្រះនាងតូច ​បាន​សម្ដែង​ពី​ព្រះទ័យ​ ​ថា “ស្រឡាញ់សម្លៀកបំពាក់ប្រពៃណី របស់យើង”។ ក្រោយពីបានឃើញដូចនេះ មហាជនជាច្រើន បាននាំគ្នាចូលទៅសរសើរព្រះនាងតូចគ្រប់ៗគ្នាតែម្ដង ជាមួយការលើកស្ទួយសម្លៀកបំពាក់ប្រពៃណីខ្មែរយើង៕ សូមមើលរូបភាពខាងក្រោម៖