លោក ដួង តារា បានជួបថៅកែពេជ្រ ទ្រី ដាណា ដោះស្រាយបញ្ហាអតីតម្ចាស់ប្រេន CTM គឺអ្នកនាង ណើ ចាន់ត្រា ចំណែកលទ្ធផលនោះ….

0

ដោយនៅមុននេះបន្តិចបើយោងតាមប្រភព លោក ដួង តារា ត្រូវជាជំនួយការផ្ទាល់របស់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជា និងជារដ្ឋលេខាធិការទីស្តីការគណៈរដ្ឋមន្ត្រីបានបង្ហោះសារបែបនេះថា៖

«អរគុណសន្តិភាព កាលពីពេលថ្មីៗនេះ លោកយាយ រីម វណ្ណារី អាយុ៦៧ឆ្នាំ បានដាក់ពាក្យគោរពសុំជំនួយអន្តរាគមន៍មកកាន់សម្តេចតេជោនាយករដ្ឋមន្រ្តីដើម្បីផ្តល់យុត្តិធម៍ដល់កូនស្រីគាត់ឈ្មោះ ណើ ចាន់ត្រា ដែលកំពុងជាប់នៅក្នុងពន្ធធនាគារព្រៃសអស់រយៈពេលជាង៤ខែកន្លងមកហើយ។ ថ្ងៃនេះខ្ញុំបានជួបប្អូនស្រី ទ្រី ដាណា និង

ស្វាមី ហើយស្តាប់រឿងរ៉ាវទាំងសង្ខាងបានយល់មួយចំនួនធំដែលពាក់ព័ន្ធនឹងករណីខាងលើ។ ខ្ញុំនឹងបន្តជួបពិភាក្សាជាមួយប្អូនស្រីថែមទៀត ដើម្បីស្វែងរកដំណោះស្រាយល្អសមរម្យជូនភាគីពាក់ព័ន្ធទាំងអស់ ជាពិសេសរវាងប្អូនស្រី ទ្រី ដាណា និង ប្អូនស្រី ណើ ចាន់ត្រា។ អរគុណបងប្អូនដែលឈឺឆ្អាលបានស្នើសុំខ្ញុំអោយជួយពិនិត្យដោះស្រាយ

រឿងវិវាទនេះ។ ខ្ញុំនឹងជួយពិនិត្យសំណុំរឿងមួយនេះអោយបានល្អិតល្អន់បំផុត។ ទន្ទឹមនឹងនេះដែរ សូមបងប្អូនកុំចាក់សាំងបន្ថែម។ ពិតណាស់ ខ្ញុំស្វែងរកតែការពិតត្រឹមត្រូវដោយមិនលំអៀងឬកាន់ជើងទៅលើភាគីណាមួយឡើយ។ ដំណោះស្រាយដែលល្អបំផុតពេលនេះគឺឈរលើគោលការណ៍ឈ្នះ-ឈ្នះសម្តេចតេជោនាយករដ្ឋមន្រ្តី។

យើងចូលរួមកសាងអំពើល្អ ចែករំលែកក្តីស្រឡាញ់និងស្នាមញញឹម នឹងសូមមានចិត្តអាណិតស្រឡាញ់ពលរដ្ឋយើងគ្រប់ទីកន្លែងដោយគ្មានការរើសអើង។»៕ សូមមើលរូបភាបខាងក្រោម៖