សូមបួងសួងផងចុះ! កម្មករទូកនេសាទម្នាក់ ធ្លាក់ចូលទឹកសមុទ្រ លិចបាត់ រកមិនទាន់ឃើញ

0

ខេត្តព្រះសីហនុ៖ ហេតុការណ៌នេះ បានកើតនៅថ្ងៃទី០៥ ខែមិថុនា ឆ្នាំ២០២១ ស្ថិតនៅចំណុចដាវលេខ ៤៥/ ៩០០និង ៣៥ /៩០០ នៅក្នុងភូមិ០១ ឃុំកំពេញ ស្រុកស្ទឹងហាវ ខេត្តព្រះសីហនុ។

ក្រោយកើតហេតុភ្លាមៗ ម្ចាស់ទូកនេសាទរួមនិងក្រុមទូកនេសាទផ្សេងទៀតបាននាំគ្នាចេញស្វែងរុករកជន រ ង គ្រោះភ្លាមៗដែរ តែមិនទាន់ដឹងថា ជនរងគ្រោះមានវាសនាយ៉ាងណានោះទេ។

ម្ចាស់ទូកនេសាទមាន ឈ្មោះ យិត គៀវ ភេទប្រុស អាយុ ៦៨ឆ្នាំ មុខរបរនេសាទ មានទីលំនៅស្ថិតនៅភូមិ ២ ឃុំកំពេញ ស្រុកស្ទឹងហាវ ខេត្តព្រះសីហនុ ។ ចំណែកជនរងគ្រោះមានឈ្មោះ មាន់ តេន ភេទប្រុស អាយុ ៥៦ឆ្នាំ មុខរបរ កម្មករនេសាទ មានទីលំនៅស្ថិតនៅភូមិ ឈើទាលរាំ ឃុំស្វាយទងខាងជើង ស្រុកកំពង់ត្រាច ខេត្តកំពត ៕ សូមមើលរូបភាពខាងក្រោម៖

ប្រភព៖ SSN TV Online 24h