មើលជាគំរូ កុំចង់តែបាន views ប្រយ័ត្នដូចអ្នកលក់ឡេអនឡាញសាច់ស្នាក់នេះ ដែលតែងតែប្រើសម្តីបែបក្តៅសាច់ ត្រូវបញ្ជូនទៅតុលាការ

0

ភ្នំពេញ៖ យោងតាមរបាយការណ៍របស់សមត្ថកិច្ច បានឲ្យដឹងថា ជន ស ង្ស័ យ មានឈ្មោះ សៀន សូលក្ខិណា ហៅប៉ុប ភេទស្រី អាយុ២៣ឆ្នាំ ជនជាតិខ្មែរ ម្ចាស់ផេក Madam Chorda មានស្រុកកំណើតនៅឃុំបវេល ស្រុកបវេល ខេត្តបាត់ដំបង ស្នាក់នៅផ្ទះជួលលេខ៧៥សេ ផ្លូវលេខ២ ក្នុងបុរីហុងឡាយ ភូមិត្រពាំងថ្លឹង៣ សង្កាត់ចោមចៅទី៣ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ ។

របាយការណ៍ដដែល បន្តថា ជន ស ង្ស័ យ ត្រូវសមត្ថកិច្ច ឃា ត់ ខ្លួនកាលពីថ្ងៃទី៣ ខែមិថុនា ឆ្នាំ២០២១ តាមដីកាបញ្ជាឲ្យចូលខ្លួនលេខ១១៣ អ.យ.ក របស់លោក ច្រឹង ខ្មៅ ព្រះរាជអាជ្ញា នៃអយ្យការអមសាលាដំបូងរាជធានីភ្នំពេញ ។

អ្នកលក់ឡេអនឡាញស្រស់ស្អាតម្នាក់ ដែលតែងតែធ្វើការផ្សាយផ្ទាល់តាមបណ្តាញសង្គម ហើយចូលចិត្តប្រើសម្តីបែបក្តៅសាច់ ត្រូវបានកម្លាំងជំនាញនាយកដ្ឋាន ប្រ ឆាំ ង ការជួញដូរមនុស្ស និងការពារអនីតិជន បានសហការជាមួយកម្លាំងការិយាល័យ ប្រ ឆាំ ង ការជួញដូរមនុស្ស និងការពារអនីតិជន នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ កម្លាំងប៉ុស្តិ៍រដ្ឋបាលចោចៅ១ បានចា ប់ ឃា ត់ ខ្លួនបញ្ជូនទៅសាលាដំបូងរាជធានីភ្នំពេញ ដើម្បីចា ត់ ការតាមច្បាប់។

បន្ទាប់ពី ឃា ត់ ខ្លួនស្ត្រីជន ស ង្ស័ យ ក៏បាននិយាយសារភាពថា ខ្លួនជាម្ចាស់គណនីផេកហ្វេសប៊ុក ម៉ាដាមឆដា (Madam Chorda) ពិតប្រាកដមែន និងបានផ្សាយលក់ផលិតផលថែរក្សាសម្រស់របស់ក្រុមហ៊ុនមួយ តាំងពីអំឡុងឆ្នាំ២០១៨ ជាកម្មសិទ្ធិរបស់បងស្រីខ្លួន ដោយមានប្តីជាជនជាតិថៃ ដោយមានច្បាប់អនុញ្ញាតត្រឹមត្រូវ ។ ហើយរាល់ពេលផ្សាយផ្ទាល់លក់ផលិតផល លើបណ្តាញសង្គមម្តងៗ មានភ្ញៀវប្រមាណពី៤០ ទៅ៥០នាក់ បានទាក់ទងទិញ ហើយកំឡុងពេលនោះខ្លួនបាននិយាយលេងសើចជាមួយភ្ញៀវ ដោយប្រើពាក្យអាសអាភាស ពិតមែន ។

ដោយយោងតាមរូបភាពជាក់ស្ដែង និងការឆ្លើយសារភាពរបស់ខ្លួន កម្លាំងជំនាញ បាននាំខ្លួនស្រ្តីរូបនេះ ទៅសាលាដំបូងរាជធានីភ្នំពេញ ដើម្បីចា ត់ ការតាមនីតិវិធី៕

វីដេអូ៖