ទ្រាំនៅស្ងៀមមិនបាន ប្អូនស្រីលោក ឌួង ឆាយ ដាក់អោយចំៗ ក្រោយល្បីសម្តីចែលក់ឡេ ត្រូវបានសមត្ថកិច្ចចាប់ខ្លួន

0

ជន ស ង្ស័ យ មានឈ្មោះ សៀន សូលក្ខិណា ហៅប៉ុប ភេទស្រី អាយុ២៣ឆ្នាំ ជនជាតិខ្មែរ ម្ចាស់ផេក Madam Chorda មានស្រុកកំណើតនៅឃុំបវេល ស្រុកបវេល ខេត្តបាត់ដំបង ស្នាក់នៅផ្ទះជួលលេខ៧៥សេ ផ្លូវលេខ២ ក្នុងបុរីហុងឡាយ ភូមិត្រពាំងថ្លឹង៣ សង្កាត់ចោមចៅទី៣ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ

ត្រូវសមត្ថកិច្ច ឃា ត់ ខ្លួនកាលពីថ្ងៃទី៣ ខែមិថុនា ឆ្នាំ២០២១ តាមដីកាបញ្ជាឲ្យចូលខ្លួនលេខ១១៣ អ.យ.ក របស់លោក ច្រឹង ខ្មៅ ព្រះរាជអាជ្ញា នៃអយ្យការអមសាលាដំបូងរាជធានីភ្នំពេញ និងត្រូវកម្លាំងជំនាញ បាននាំខ្លួនស្រ្តីរូបនេះ ទៅសាលាដំបូងរាជធានីភ្នំពេញ ដើម្បីចា ត់ ការតាមនីតិវិធី។

ដោយឡែកងាកមកហ្វេសប៊ុក ប្អូនស្រីលោក ឌួង ឆាយ ក៌បានបង្ហោះសារបែបនេះយ៉ាងខ្លីថា៖« ភ្ញាវណា កូៗអី ប៉ៈនាក់លក់បែបម្នាក់នេះបានសមរឹក ពេលខ្លះហួសចិត្តខ្លាំងឃេីញនាក់លក់ស្រួល និយាយសំដីចេញមកពិបាកទទួលយកណាស់ ខ្ញំវិញអត់ចង់និយាយច្រេីនទេ ភ្ញៀវណាកូបែ ក ក្អួ ត អីប្រាប់បុក្គលិកម៉ង ban ចោលទៅ

កុំអោយខាតពេលជាមួយ កម្មង់ ទំលាក់កូតអី ៣ដងអត់យក អត់វេរលុយអោយ បេនចោលឆាប់ចប់ អត់មានប៉ៈសំដីមួយគាត់ទេ រក្សាភាពថ្លៃថ្នូរក្នុងនាមជានាករកសុី»។

អ្នកលក់ឡេអនឡាញស្រស់ស្អាតម្នាក់ ដែលតែងតែធ្វើការផ្សាយផ្ទាល់តាមបណ្តាញសង្គម ហើយចូលចិត្តប្រើសម្តីបែបក្តៅសាច់ ត្រូវបានកម្លាំងជំនាញនាយកដ្ឋាន ប្រ ឆាំ ង ការជួញដូរមនុស្ស និងការពារអនីតិជន បានសហការជាមួយកម្លាំងការិយាល័យ ប្រ ឆាំ ង

ការជួញដូរមនុស្ស និងការពារអនីតិជន នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ កម្លាំងប៉ុស្តិ៍រដ្ឋបាលចោចៅ១ បានចា ប់ ឃា ត់ ខ្លួនបញ្ជូនទៅសាលាដំបូងរាជធានីភ្នំពេញ ដើម្បីចា ត់ ការតាមច្បាប់៕ ទស្សនារូបភាពខាងក្រោមនេះ៖