កម្មអ្វីទៅ បងអើយបង! ទើបដឹកស ​ព​ប្រពន្ធ​ទៅ​ធ្វើបុណ្យ​បូ ជា​​រួច ស្រាប់តែស្លា​ ប់​ទៅ​តាម​ប្រពន្ធដែរ ក៏ព្រោះតែ…

0

ជីវិតសង្ខា ពិតជាមិនទៀងមែន! បុរសជាសន្តិសុខម្នាក់ បានអង្គុយដួល ស្លា ប់ ដោយសារតែគាំ ង បេះដូង ដែលហេតុ​ការណ៍​ដែល​មិន​ស្មាន​ដល់​នេះ បាន​កើតឡើង​កាលពី​វេលា​ម៉ោង​ប្រមាណ​៥ ​និង​៣០​នាទី​ល្ងាច ថ្ងៃ​ទី​០៦ ខែមិថុនា ឆ្នាំ​២០២១ នៅ​ចំណុច​ក្នុង​វត្ត​ទួល​សង្កែ ស្ថិត​ក្នុងភូមិ​ទួល​សង្កែ សង្កាត់​ទួល​សង្កែ​១ ខណ្ឌ​ឬ​ស្សី​កែវ រាជធានី​ភ្នំពេញ​។

បុរស រ ង គ្រោះ រូបនោះមានឈ្មោះ យ៉េ​ត ផល ភេទ​ប្រុស អាយុ​៤២​ឆ្នាំ មុខរបរ​សន្តិសុខ​ក្រុមហ៊ុន ខ​ប ស្នាក់​នៅ​មិន​ពិតប្រាកដ និង​មានស្រុក​កំណើត​នៅ​ស្រុក​មោង​ឬ​ស្សី ខេត្តបាត់ដំបង​។

បើតាមប្រភពព័ត៌មានបានឲ្យដឹងថា មុនពេលកើតហេតុ នៅ​ល្ងាច​ថ្ងៃ​ទី​០៥ ខែមិថុនា ឆ្នាំ​២០២១ បាន​ដឹក​ស​.​ព​ប្រពន្ធ​ដែល​មិន​ទាន់​រៀប​ការ​ទៅ​ធ្វើបុណ្យ​នៅ​វត្ត ហើយ​បូជា​។ លុះ​នៅ​ល្ងាច​ថ្ងៃ​ទី​០៦ មិថុនា ឆ្នាំ​២០២១ បន្ទាប់​ពី​បូ​ជា ស​.​ព​ប្អូនស្រី​រួច ប្អូន ថ្លៃ (​ស​.​ព​ បុរស​ រង ​គ្រោះ​) ដែល​ជា​សន្តិសុខ​បាន​ទៅ​អង្គុយ​ម្នាក់ឯង​នៅ​ក្បែរ​ឈាបនដ្ឋាន​នោះ ដោយ​មិន​និយាយ​ស្តី​អ្វី​ឡើយ ស្រាប់តែ​ប្អូនថ្លៃ​ដេក​ទៅ​លើ​ដី​ ស ន្ល ប់ ​លែង​ដឹងខ្លួន​តែ​ម្តង​។

ក្រោយដឹងរឿងរ៉ាវមួយនេះ បានធ្វើឲ្យបងប្អូនជាច្រើន ពិតជាមានការអាណិតអាសូរជាខ្លាំង ទៅលើអ្នកទាំងពីរ ដែលមានអាយុ ស​ ង្ខា ខ្លីបែបនេះ៕