យោងតាមទំព័រហ្វេសប៊ុកផ្លូវការ របស់ស្ថានីយ៏ទូរទស្សន៏ ទទក បានសរសេរឲ្យដឹងថា៖ «អ្នកខេត្តកំពត និងអ្នកទៅលេងខេត្តកំពង សូមជ្រាប!! អ្នកជំងឺ និងមិត្តភក្ដិរបស់គាត់មួយក្រុម បានទៅស្នាក់នៅ Ramo Resort
ដែលមានទីតាំងស្ថិតនៅផ្លូវទឹកឈូ ក្រុងកំពត មិនមែន ✅ Bambo Resort នោះទេក្រោយពីធ្វើការសាក់សួរអ្នកជំងឺ និងអ្នកដែលបានទៅជាមួយអ្នកជំងឺទាំងអស់រួចមកនៅល្ងាចនេះ អ្នកជំងឺបានទៅស្នាក់នៅ ⏰ នៅថ្ងៃទី ០១ ខែមិថុនា (Check-In ប្រហែលជាម៉ោងជាង 7pm) ដល់ថ្ងៃទី ២ ខែមិថុនា ឆ្នាំ២០២១
ដើម្បីសុវត្ថិភាព សូមដាក់ខ្លួន ដាច់ដោយឡែក និងយកចិត្តទុកដាក់ តាមដានសុខភាពរបស់ខ្លួនរយៈពេល ១៤ ថ្ងៃ ចាប់ពីថ្ងៃដែលអ្នកបានប៉ះពាល់ ឬបានទៅទីកន្លែងនេះ។»។ ចំណែកនៅ Bamboo Resort គឺជាករណីយល់ច្រលំ នៅ Bamboo bungalow គឺមិនមានដូចការចុះផ្សាយឡើយ៕ សូមមើលរូបភាពខាងក្រោម៖