យុត្តិធម៌ ត្រូវបានរកឃើញបណ្តើរៗហើយ ដោយនៅពេលនេះ តុលាការបានសម្រេចលើកលែងការ ចោ ទ ប្រកាន់ទៅលើ កញ្ញា មាន ពេជ្ររីតា និងបាន…

0

យុត្តិធម៌ ត្រូវបានរកឃើញបណ្តើរៗហើយ ដោយនៅពេលនេះ តុលាការបានសម្រេចលើកលែងការ ចោ ទ ប្រកាន់ទៅលើ កញ្ញា មាន ពេជ្ររីតា ហៅយូប៊ី ពិធីការិនីទូរទស្សន៍ MY TV និងជាអតីតបវរកញ្ញា Miss Grand Cambodia ដែល ប្តឹ ង ដោយ ឧកញ៉ា ហេង សៀ។

ការលើកលែងការចោទប្រកាន់នេះ ធ្វើឡើងនៅថ្ងៃទី០៧ ខែមិថុនា ឆ្នាំ២០២១ ដោយក្នុងនោះ តុលាការបានសម្រេចដូចតទៅ៖

១៖ លើកលែងការ ចោ ទ ប្រ កា ន់លើឈ្មោះ មាន ពេជ្ររីតា ហៅ យូប៊ី អាយុ២០ឆ្នាំ សញ្ជាតិខ្មែរ ដែលមានអត្តសញ្ញាណដូចខាងលើពីបទ «លួ ច មានស្ថានភាព ទ ម្ង ន់ ទោ ស ដោយសារប្រព្រឹត្តអំ ពើ ហិ ង្សា» ប្រព្រឹត្តនៅចំណុចផ្លូវ១៣៨ កែងផ្លូវ២៥៩ ស្ថិតនៅក្រុម២៨ ភូមិ១០ សង្កាត់ទឹកល្អក់២ ខណ្ឌទួលគោក រាជធានីភ្នំពេញ ជាបទ ល្មើ ស ព្រ ហ្ម ទ ណ្ឌ និងផ្តន្ទាទោសតាមបញ្ញត្តិមាត្រា ៣៥៣ និងមាត្រា ៣៥៧ នៃក្រមព្រ ហ្ម ទ ណ្ឌ។

២៖ សម្រេចលើវត្ថុចាប់យកដូចខាងក្រោម៖

២.១៖ ប្រគល់នូវទូរស័ព្ទ១គ្រឿង ម៉ាក iPhone 12 pro Max ពណ៌ទឹកមាស បែកអេក្រង់ (មិនប្រក្រតី) ឱ្យទៅម្ចាស់ដើមវិញឈ្មោះ ហេង សៀ ដូចមានក្នុងកំណត់ហេតុទទួលវត្ថុចា ប់ យកលេខ៩០០រវត ចុះថ្ងៃទី១៩ ខែឧសភា ឆ្នាំ២០២១ របស់សាលាដំបូង និងអយ្យការអមសាលាដំបូងរាជធានីភ្នំពេញ។

២.២៖ ប្រគល់នូវទូរស័ព្ទ១គ្រឿងម៉ាក iPhone Pro Max ពណ៌ខ្មៅ បែកអេក្រង់ ឱ្យទៅម្ចាស់ដើមវិញឈ្មោះ មាន ពេជ្ររីតា ។

២.៣៖ រឹបអូសនូវកូន កាំ បិ ត ចុ ង ស្រួ ច ដងខ្មៅ ចំនួន១ដើម ដូចមានក្នុងកំណត់ហេតុ ចុះថ្ងៃទី២០ ខែឧសភា ឆ្នាំ២០២១ របស់សាលាដំបូងរាជធានីភ្នំពេញ និងអយ្យការអមសាលាដំបូងរាជធានីភ្នំពេញ។

ចំពោះករណីនេះ ពិតជាអរគុណដែលក្រុមមេធាវីស្ម័គ្រចិត្តរបស់សម្ដេចតេជា ដែលបានជួយក្នុងករណីមួយនេះ ឲ្យមានភាពយុត្តិធម៌៕ កាន់តែជ្រាបច្បាស់ សូមមើលរូបភាពខាងក្រោម៖