ប្ដីសំណាងហើយ អ្នកនាង ផន សុផារី ជាស្រ្តីមេផ្ទះពូកែ ហើយថែមទាំងពូកែការងារផ្ទះ រៀបចំទុកដាក់បានស្អាតណាស់

0

ជីវិតរបស់ ផន សុផារី កាន់តែមានក្តីសុខ ក្រោយពីនាងសម្រាលកូនស្រីទីពីរ ដែលមានមុខមាត់ស្រស់ស្អាតគួរឱ្យក្នាញ់ ហើយថ្មីៗនេះ តួឯកល្ខោនរូបនេះ បានបង្ហាញរូបភាពគ្រួសារតូចរបស់នាងដែលមើល ទៅពិតជាមានសុភមង្គល ពោរពេញទៅដោយភាពកក់ក្តៅជាខ្លាំង ។

ក្រោយក្លាយជាប្រពន្ធ និងជាម្ដាយ អ្នកនាង ផន សុផារី ក៏ជាស្រ្តីមេផ្ទះម្នាក់ ដ៏ពូកែផងដែរ មិនត្រឹមតែចេះ ដាំស្ល ធ្វើម្ហូបឡើយ នៅចេះរៀបចំទុកដាក់របស់របរ ក្នុងផ្ទះ យ៉ាងរបៀបថែមទៀត នៅពេលដែលនាងបានបង្ហាញរូបភាពជាច្រើនក្នុងផ្ទះ។

តួយ៉ាង ក្រោយឃើញបែបនេះ ធ្វើឲ្យមហាជន សរសើរពីវាសនា អតីតតារាស្រីរូបនេះ ជាខ្លាំង តែបន្ទាប់ពីឃើញ ទិដ្ឋភាពក្នុងផ្ទះហើយ ទើបដឹងថា ផន សុផារី ពិតជាសាកសមខ្លាំងណាស់ ដែលមានស្វាមីដូច្នេះ៕ សូមមើលរូបភាពខាងក្រោម៖