គិតទៅចោរពូកែរកវិធីមែន! ឡានលេងឡើងឡូយ បែរជាយកជិះ​ធ្វើ​សកម្មភាព​ប្លន់​យក​ម៉ូតូ នៅតាម​បណ្ដោយ​ផ្លូវជាតិ​លេខ…

0

យុវជន​មួយក្រុម តែងតែ​ធ្វើ សកម្មភាព ស្ទាក់​ចាំ​ប្លន់​ម៉ូតូ ប្រជា ពលរដ្ឋ ធ្វើដំណើរ​តាម ដងផ្លូវ​ជាតិ​លេខ​៦ បង្ក​ឲ្យ​មានការ​ភ័យ ខ្លាច ពេលនេះ កម្លាំង​អន្តរាគមន៍ ស្រុក​មុខកំពូល​សហកា​រ ជា មួយ កម្លាំង​ប៉ុស្តិ៍នគរបាល​រដ្ឋបាល ទាំង ៧ ឃុំ និង​កម្លាំង​ប្រ ជាការពារ ឃា ត់ ខ្លួន​បាន​ហើយ ស្ថិតនៅ​ភូមិ​ឡឥដ្ឋ ឃុំ​ព្រែក​ដំ បង ស្រុក​មុខកំពូល ខេត្តកណ្ដាល នៅវេលា​ម៉ោង ៣ ទៀបភ្លឺ ថ្ងៃទី​៨ ខែមិថុនា ឆ្នាំ​២០២១ ។​

ជន ស ង្ស័ យ ០៤នាក់ស្រី០១នាក់(ឃាត់ខ្លួន) ១.ឈ្មោះ ផុន សុផានិត ភេទប្រុស អាយុ២៦ឆ្នាំជនជាតិខ្មែរមុខរបរ មិនពិតប្រាកដ មានទីលំនៅបច្ចុប្បន្នផ្ទះលេខ២៣ ផ្លូវជាតិលេខ១ ភូមិបោះអង្កាញ់ សង្កាត់ព្រែកឯង ខណ្ឌមានជ័យ រាជធានីភ្នំពេញ (គូដណ្តឹងឈ្មោះ ម៉ាលី រ៉យ៉ើ)

២.ឈ្មោះ ស៊ឹង ណារ៉ាក់ ភេទប្រុស អាយុ១៨ឆ្នាំ ជនជាតិខ្មែរ មុខរបរមិនពិតប្រាកដមានទីលំនៅបច្ចុប្បន្ន ភូមិចុងព្រែក សង្កាត់ព្រែកឯង ខណ្ឌច្បារអំពៅ រាជធានីភ្នំពេញ។ ៣.ឈ្មោះ ទិត្យ បញ្ញាខារិន ភេទប្រុស អាយុ១៩ឆ្នាំ ជនជាតិខ្មែរ មុខរបរមិនពិតប្រាកដ មានទីលំនៅបច្ចុប្បន្ន ភូមិបោះអង្កាញ់ សង្កាត់ព្រែកឯងខណ្ឌច្បារអំពៅ រាជធានីភ្នំពេញ។

៤.ឈ្មោះ ម៉ាលី រ៉យ៉ើ ភេទស្រី អាយុ២០ឆ្នាំ ជនជាតិខ្មែរអ៊ីស្លាម មុខរបរលក់អីវ៉ាន់តាមអនឡាញ មានទីលំនៅបច្ចុប្បន្ន ភូមិបត់គគីរ ឃុំអូរឧកញ៉ាហេង ស្រុកព្រៃនប់ ខេត្ដព្រះសីហនុ។

​នៅ​ថ្ងៃទី​៨ ខែមិថុនា ឆ្នាំ​២០២១ វេលា​ម៉ោង ២:៣០​នាទី ទៀប ភ្លឺ កម្លាំង​ចេញ​ល្បាត ពួនស្ទាក់ រហូតដល់​វេលា​ម៉ោង ៣ នាទី​ទៀបភ្លឺ ក៏​បានឃើញ​រថយន្ត និង​ជន ស ង្ស័ យ ខាងលើ ឈប់​នៅ​ចិញ្ចើម ផ្លូវជាតិ​លេខ​៦ ស្ថិតនៅ​ភូមិ​ឡឥដ្ឋ ឃុំ​ព្រែក​ដំបង ស្រុក​មុខកំពូល ខេត្តកណ្ដាល ។​

​ដោយ​សង្ស័យ កម្លាំង​យាមល្បាត ឈប់​រថយន្ត​បម្រុង​ចុះ​សួរ នាំ ត្រួតពិនិត្យ ភ្លាមនោះ ជនសង្ស័យ ក៏បាន​នាំគ្នាបើករថ យ ន្តរត់គេចតាមបណ្ដោយផ្លូវ ជាតិ​លេខ​៦​។ ពេលមកដល់​ចំណុ ច តារាង​បាល់ នំ​បញ្ចុក របស់​ឈ្មោះ យឹម ប៊ុន​លាង ស្ថិតនៅ​ភូមិ​លើ ឃុំ​ព្រែក​អញ្ចាញ ស្រុក​មុខកំពូល ខេត្តកណ្ដាល ជន ស ង្ស័ យ ក៏បាន​ទម្លាក់​ដាវ​ចោល​នៅ​ទីនោះ​។

​​កម្លាំង​យាមល្បាតដេញ​ពីក្រោយ រហូតមកដល់​ចំណុច​មុខ​ឡ ឥដ្ឋ របស់​ឈ្មោះ ព្រាប កុយ ស្ថិតនៅ​ភូមិ​ក្រោម ឃុំ​ព្រែក​អញ្ចា ញ ស្រុក​មុខកំពូល ខេត្តកណ្ដាល​ក៏ត្រូវ​កម្លាំង សមត្ថកិច្ច មួយក្រុម​ទៀត ស្ទាក់​ចាប់បាន​រថយន្ត​នោះ​ជាប់​ហើយក៏​បាន​នាំ ជន សង្ស័យ និង​រថយន្ត​ខាងលើ មក​ធ្វើការ​សួរនាំ នៅ​អធិការដ្ឋាន នគរបាល​ស្រុក ។​

​នៅ​ចំពោះមុខ​សមត្ថកិច្ច ជន ស ង្ស័ យ ​ទាំង ៤ នាក់ ឆ្លើយ​សារ ភាពថាៈ នៅ​យប់​ថ្ងៃទី​៨ ខែមិថុនា ឆ្នាំ​២០២១ ក្រុម​ខ្លួន​បានមក​ឈប់រថយន្តខាងលើ រៀបចំ​ធ្វើ​សកម្មភាព​ប្លន់យក​ម៉ូតូ នៅតាម​បណ្ដោយ ផ្លូវជាតិ​លេខ​៦ តែមិនទាន់បានធ្វើសកម្មភាព ក៏ត្រូវសមត្ថកិច្ច ឃា ត់ បាន។

​កន្លងមក ក្រុម​ខ្លួន ធ្លាប់​មក​ធ្វើ​សកម្មភាព ក្នុងស្រុក​មុខកំពូល តាម​បណ្ដោយ ផ្លូវជាតិ​លេខ​៦ ចំនួន ៣ លើក បានសម្រេច​ចំ នួន ១​លើក គឺ​ប្លន់​ម៉ូតូ​ពី​ជន រ ង គ្រោះ ឈ្មោះ យ៉ុ​ន សុ​ផានិត កា លពីថ្ងៃទី២៥ ខែឧសភា ឆ្នាំ​២០២១ វេលា​ម៉ោង ៥:១០ នាទីទៀបភ្លឺ ចំណុច​ភូមិ​ក្រង់​ស្វាយ ឃុំ​ស្វាយ​អំពារ ស្រុក​មុខកំពូល ខេត្តកណ្ដាល បាន​ម៉ូតូ​ម៉ាក​ហុងដា C125 ពណ៌​ខ្មៅ ស៊េរី​ឆ្នាំ​២០២០ ចំនួន ១​គ្រឿង​ក្រោយពី​យក ម៉ូតូ​បាន ក៏​យកទៅលក់ នៅ​ម្ដុំ​ឃ្លាំង​រំសេវ រាជធានី​ភ្នំពេញ ក្នុង​មួយគ្រឿង បានតម្លៃ៦ ០០ ដុ​លា្ល​រ ។​

​បច្ចុប្បន្ន ជន ស ង្ស័ យ ទាំង ៤​នាក់ ខាងលើ ត្រូវបាន​ឃាត់ខ្លួន បណ្ដោះអាសន្ន នៅ​អធិការដ្ឋាន នគរបាល ស្រុក​មុខកំពូល ហើយ​កម្លាំង​ជំនាញ​កំពុង​កសាង សំណុំរឿង ដើម្បី​បន្ត​ចាត់ ការតាម​នីតិវិធីច្បាប់៕ ប្រភព៖ អធិការដ្ឋាននគរបាលស្រុកមុខកំពូល