លេងឈឺៗ ក្រោយច្រមុះ បានជា និងបើកបង្ហាញមុខវិញបាន បេនីយុាំង ផ្តែផ្តាំទៅអ្នករិះគន់សម្រស់នាង ពេលមានបញ្ហាលើកឡើងខ្លាំងៗថា…

0

ប្រិយមិត្តដែលចូលចិត្តលើវិស័យសិល្បៈ តាមដានរឿងតារាប្រាកដជាបានដឹងហើយ ចំពោះរឿង តារាស្រី បេនីយុាំង ដែលបានព្យាបាលច្រមុះបានជា ហើយក៏មានភាពជឿជាក់ហា៊នដោះម៉ាស់ ធ្វើឲ្យមហាជន និងអ្នកគាំទ្រពិតជាមានការភ្ញាក់ផ្អើលជាខ្លាំង។

ក្រោយបើកបង្ហាញមុខមាត់សារជាថ្មី ក្នុងនោះដែរ តារាស្រីរូបនេះក៏បានសរសេរបង្ហោះផ្ដាំទៅអ្នកដៀលខ្លួនផងដែរ ដោយបានលើកឡើងថា៖ «ផ្តាំទៅអ្នកដៀលសម្រស់ខ្ញុំពេលនេះផងថា ដោយសាខ្ញុំមានបញ្ហាច្រមុះទើបខ្ញុំវាមិនស្អាតវាមិនចម្លែកទេ តែបើខ្ញុំមានច្រមុះល្អជា ខ្ញុំប្រាកដណាស់ថាខ្ញុំនិងស្អាតយ៉ាង100%ជាងអស់នាងៗដែលនិយាយដៀលគេនឹងយ៉ាងពិត ដៀលសម្រស់ខ្ញុំមានខ្មាស់ខ្លួនទេ?អ្នកណាដែលខូចច្រមុះហើយនៅស្អាតបាននោះ?

ខ្លាចតែពួកនាងទេប្រហែលជាមានច្រមុះល្អជាហើយក៏នៅមើលទៅឃើញអាក្រក់ទៀតទៅវិញទេទើបជារឿងប្លែក បើកភ្នែកមើលរូបយើង2នឹងទៅ ទាំងពេលផាត់មុខ ទាំងមុខធម្មជាតិមិនផាត់គឺយើងស្អាតយ៉ាងពិត ខ្មាស់យើងផងពួកមីមានច្រមុះល្អតែមុខនៅអាក្រក់ មុនដៀលគេឈ្លុះកញ្ចក់okay!

សន្តានពួកងែងចាំតែនិយាយពីគេទាំងដែលខ្លួននេះមិនមានអ្វីលើសគេផងសោះ គេមិនមាត់បានដៃណាស់ បើពួកងែងស្អាតខ្លាំងមែន ងែងយករូបអញពេលមិនទាន់ខូចច្រមុះ2នឹងទៅដាក់ជិតងែងហើយមើលទៅចឹង កុំយករូបអញពេលខូ ច ច្រមុះទៅដាក់ព្រោះគ្មានមីណាខូចច្រមុះហើយនៅមើលឃើញស្អាតទេពួកមីផេះ ខ្មាស់អញផងហងព្រោះថាបើច្រមុះអញមិនខូចវិញមិនដឹងពួកងែងនេះនៅកន្លាតណាបោះអញទេហង អញហៅពួកងែងមកឡាយលាងមុខចេញ1ស្មើរម៉ង»៕