មិនដឹងពេលណាចប់ទេ! ៣កុំ ៣ការពារ! រកឃើញទៀតហើយ កម្មករធ្វើការនៅរោងចក្រនេះ មួយចំនួនកើតកូវីដ

0

យោងតាម រដ្ឋបាលខេត្តស្វាយរៀង​ បានឲ្យដឹង និងសូមអំពាវនាវដល់បងប្អូនកម្មករ កម្មការិនីដែលធ្វើការនៅក្នុងរោងចក្រកាត់ដេរសម្លៀកបំពាក់ អ៉ីលីត (ខេមបូឌា) ស្ថិតនៅក្រុងបាវិត នៃតំបន់សេដ្ឋកិច្ចពិសេសមេនហាតធេន

ដែលកាលកន្លងមកមានកម្មករ-កម្មការិនីរោងចក្រមួយចំនួនតូច វិជ្ជមានកូវីដ-១៩ ដូច្នេះសូមបងប្អូនតាមដានសុខភាព អនុវត្តតាមវិធានការណែនាំរបស់ក្រសួងសុខាភិបាល និងវិធានការ ៣ការពារ ៣កុំ របស់សម្ដេចតេជោហ៊ុនសែន។

ជាមួយគ្នាដែរប្រសិនបើមាន រោ គ សញ្ញាដូចជា៖ គ្រុនក្ដៅ, ក្អក, កណ្ដាស់, ឈឺ បំពង់ក ឬដកដង្ហើមខ្លីៗ ឬ សង្ស័យ សូមមេត្តាប្រញាប់ ទៅធ្វេីតេស្តរក មេ រោ គ #កូវីដ១៩​​ (#COVID-19) ដែលមានទីតាំងនៅជិតផ្ទះ ឬផ្ដល់ព័ត៌មានទៅអាជ្ញាធរមូលដ្ឋាន ឬទំនាក់ទំនងមកក្រុមការងារស្រាវជ្រាវ និងតាមដានបុគ្គល ស ង្ស័ យ ថាមាន ផ្ទុ ក ជំ ងឺ កូវីដ-១៩ ខេត្ត📞044 712 522 ឬ 097 503 4567 ដើម្បីមានវិធានការណ៍បន្ត ។

សម្រាប់អ្នកដែលគ្មាន រោ គ សញ្ញា សូមដាក់ខ្លួនដាច់ដោយឡែក និងតាមដានសុខភាពរបស់ខ្លួនរយៈពេល ១៤ ថ្ងៃ ចាប់ពីថ្ងៃដែលអ្នកបានប៉ះពាល់ ឬទៅទីកន្លែងនោះ៕ សូមអរគុណ!