ចុមយក្ស! ប្រធានសមាគមខ្មែរវៀតណាម ស្នើសុំសាលារាជធានីភ្នំពេញផ្ដល់ទីតាំងថ្មីសម្រាប់ពលរដ្ឋខ្លួនប្រមាណ​ ១ ០០០ ​គ្រួសារ​

0

ប្រធាន​សមាគម​ ខ្មែរ-វៀតណាម ​នៅ​កម្ពុជា លោក ស៊ឹម ជី បានប្រាប់សារព័ត៌មាននៅថ្ងៃអង្គារ៌ទី៨មិថុនា ថានៅក្នុងនាម​ជា​ប្រធាន​សមាគម​លោក​បាន​មូលមតិ​គ្នា ដាក់​លិខិត​ស្នើសុំ​ពន្យារពេល​ចល័ត​ផ្ទះ​តូចៗ ឬ​រុះរើ​បែ​ចិញ្ចឹម​ត្រី​ទៅ​សាលា​រាជធានី​ភ្នំពេញ​រួចហើយ​។

សមាគម​ខ្មែរ-វៀតណាម​នៅ​កម្ពុជាមួយនេះ និង​ម្ចាស់​បែ​ចិញ្ចឹម​ត្រី ដែល​កំពុង​រស់នៅ​តាម​ផ្ទះ​បណ្តែត​ទឹក បានដាក់​លិខិត​ស្នើសុំ​ទៅ​សាលា​រាជធានី​ភ្នំពេញ សូមឱ្យ​ពន្យារពេល​រុះរើ​បែ​ចិញ្ចឹម​ត្រី និង​ផ្ទះ​បណ្តែត​ទឹក​ប្រមាណ​ ១ ០០០ ​គ្រួសារ​ រហូត​ដល់​បំណាច់​ឆ្នាំ ២០២១ ​និង​ស្នើឱ្យ​រក​ទីតាំង​ណាមួយ​សមស្រប​ដើម្បី​ពួកគេ​ប្រកបរបរ​ចិញ្ចឹម​ត្រី​។

ការស្នើសុំនេះ បានធ្វើឡើងស្របពេលអាជ្ញាធរនៅតែបន្តប្រកាន់ជំហរថា នឹងលុបបំបាត់សំណង់អនាធិបតេយ្យ ផ្ទះបណ្ដែតទឹក បែចិញ្ចឹមត្រី និងផ្ទះទូកតូចៗឱ្យអស់ពីទន្លេ ដើម្បីកុំ​ឱ្យ​ប៉ះ​ពាល់ដល់បរិស្ថានបន្តទៀត៕ សូមមើលរូបភាពខាងក្រោម៖