អស្ចារ្យ! ជប៉ុនជ្រើសរើសលោក ព្រាប សុវត្ថិ តំណាងឲ្យកម្ពុជា ចូលរួមក្នុងកម្មវិធីមួយដែលប្រជុំទៅដោយកំពូលតារាអាស៊ាន…(មានវីដេអូ)

0

ភាពល្បីល្បាញរបស់លោក ព្រាប សុវត្ថិ មិនមែនមានតែប្រជានកម្ពុជាក្នុងនិងក្រៅប្រទេសទេដែលបានគាំទ្រ គឺនៅតាមបណ្តាលប្រទេសផ្សេងនាៗលើលោកពិភពលោក ក៏ចាត់ទុកលោកជា «តារាចម្រៀងលំដាប់ពិភពលោក» មួយរូបផងដែរ។ ព្រោះលោកត្រូវបានអញ្ជើញចូលរួមកម្មវិធីប្រគំតន្រ្តីតំណាងប្រទេសកម្ពុជាច្រើនលើក។​

ចំណែកថ្មីៗនេះ លោក ព្រាប សុវត្ថិ តារាចម្រៀងប្រចាំផលិតកម្ម Galaxy Navatra បានលេចមុខតំណាងឲ្យប្រទេសកម្ពុជា ចូលរួមកម្មវិធីមួយដែលផ្ដួចផ្ដើមគំនិតដោយប្រទេសជប៉ុន ដែលមានឈ្មោះថា «ONLINE ASEAN-Japan Music Festival»។

ស្ថានទូត ជប៉ុន ប្រចាំ នៅ កម្ពុជា បាន ប្រកាស កម្មវិធី នេះ កាល ពី ថ្មី ៗ នេះ ដោយ ការ អះអាង ថា កម្មវិធី នឹង ដំណើរ ឆាប់ ៗ ដើម្បី ផ្ដល់ ពិសោធន៍ ថ្មី មួយ ដល់ ប្រជាជន កម្ពុជា អាច កម្សាន្ត ជាមួយ កម្មវិធី តន្ត្រី ប្រមូល ផ្ដុំ ដោយ កំពូល តារា ចម្រៀង ប្រទេស ក្នុង តំបន់ អាស៊ាន ជា ច្រើន ដោយ មិន ចាំ បាច់ ចេញ ពី ផ្ទះ នោះ ឡើយ ហើយ នោះ គឺ “មហោស្រពតន្ត្រីជប៉ុន-អាស៊ានតាមអនឡាញ”។

កម្មវិធីនេះបង្កើតឡើងដើម្បីរឹតចំណងទំនាក់ទំនងរបស់ប្រទេសជប៉ុន ជាមួយបណ្ដាប្រទេសក្នុងតំបន់អាស៊ាន ក្នុងបរិបទពិភពលោកគម្រាមកំហែងដោយសារកូវីដ១៩។ ការចាក់ផ្សាយកម្មវិធីនេះ បានចាប់ផ្ដើមកាលពីថ្ងៃសៅរ៍ ទី០៥ ខែមិថុនា ដល់ថ្ងៃសុក្រ ទី១១ ខែមិថុនា តាមគេហទំព័រយូធូប ហើយប្រសិនលោក លោកស្រី ចង់ស្វែងរក និងទស្សនាវីដេអូពីមុនៗ៕ មើលខាងក្រោម៖

វីដេអូ៖