នៅ វេលាម៉ោងជាង ១រំលងអធ្រាត្រឈាន ចូលថ្ងៃទី១០ ខែមិថុនា ឆ្នាំ២០២១ ត្រង់ចំណុចមុខ ភ្នំពេញស្ពតក្លិប តាមបណ្ដោយផ្លូវលេខ ២៧១ ក្នុងសង្កាត់បឹងទំពុនទី១ ខណ្ឌមានជ័យ រាជធានីភ្នំពេញ គេបានប្រទះឃើញនារីម្នាក់
ដែលមានសភាពយ់ាប់យឺនបីកូនតូចអាយុទេីបតែជាង ១ខែក្នុងដៃ បំណងទៅផ្ទះម្ដាយ របស់គាត់នៅ ឯស្រុកស្អាង ខេត្តកណ្ដាល ទាំងកណ្ដាលយប់ ព្រោះតែអត់ ទ្រាំនឹង ប្ដីចិត្តអប្រិយ ដែលធ្វេីបា បផ្លូវចិត្ត និងផ្លូវកាយ លែងបាន។
បើតាមសម្ដីរបស់នារីរងគ្រោះដែលត្រូវធ្វើបាបនោះ បានឲ្យដឹងថា ប្ដីរបស់ខ្លួនដែលរស់នៅជាមួយគ្នា រហូតមានកូននោះគឺជាប្ដីរបស់គេ ដែលអ្នកទាំងពី បានស្រលាញ់គ្នាអស់រយៈ ៣ឆ្នាំមកហើយ។
ស្ត្រីរូបនេះបានបន្តថា ប្ដីរបស់គាត់តែងតែ វា.យធ្វេីបា.បគា.ត់តាំងពី.គាត់មានផ្ទៃពោះ.រហូតដល់សម្រាលកូនរួចជាពិសេសវា.យធ្វេីបាបរូបគាត់នៅចំពោះមុខប្រពន្ធដេីមថែមទៀតផង ព្រោះតែភាព សា ហា វ បែបនេះហើយ ទើបខ្លួនសុខចិត្តកាត់កេរ្តិ៏ខ្មាស់ បីកូនតូចរត់ទៅរកម្ដាយនៅឯស្រុកកំណើតវិញ៕