កសិករភ្ជូរដីចម្ការ ស្រាប់តែប្រទះឃើញវត្តុសិល្បៈបុរាណធ្វើពីលោហៈធាតុជាច្រើន ត្រូវបានប្រជាជននាំគ្នាការអុជធូបទៀនបន់ស្រន់

0

កសិករភ្ជូរដីចម្ការនៅក្បែរប្រាសាទតាស្រីនាភូមិតាអុងលិចឃុំស្វាយចេកស្រុកស្វាយចេកខេត្តបន្ទាយមានជ័យ បានឃើញវត្តុសិល្បៈបុរាណធ្វើពីលោហៈធាតុចំនួន១៧ដុំ/រូប កាលពីម៉ោងជាង៩ព្រឹកថ្ងៃទី១០ខែមិថុនាឆ្នាំ២០២១ ហើយក៌បានប្រគល់ជូនអាជ្ញាធរ។

លោកលឿង សុភក្តិ អភិបាលស្រុកស្វាយចេកនិងលោកដា ទឹង ប្រធានក្រុមប្រឹក្សាស្រុក បានធ្វើពិធីប្រគល់ ទទួលវត្ថុសិល្បៈបុរាណនោះហើយពីកសិករ២នាក់នោះ ។ អាជ្ញាធរក៏ប្រគល់បន្តដល់មន្ទូីរវប្បធម៌និងវិចិត្រសិល្បៈ និងក៏ត្រូវបានពិនិត្យនិងចុះបញ្ជី រួចរក្សាទុកនៅសារៈមន្ទីរសហគមន៍នាស្រុកស្វាយចេក តែម្តង ។

វត្ថុសិល្បៈបុរាណទាំងនោះ រួមមាន ១៧ដុំ/រូបធ្វើពីលោហៈធាតុ ក្នុងនោះមាន១.ពុម្ពចាក់ព្រះ ចំនួន២ ។២.កណ្តឹង(ត្រួយ) ចំនួន២ ។ ៣.កង ចំនួន៩ ។៤.ទេឥវរូបស្រី ចំនួន១ ។៥.ទេវរូបប្រុស ចំនួន១ ។៦.ពុទ្ធរូបប្រក់នាគ ចំនួន២ និង៧.ដុំសំណ ចំនួន១០ដុំ(តូចៗ) ។

មន្ត្រូីបានថ្លែងអំណរគុណពលរដ្ឋល្អ ដែលបានរកឃើញ ហើយប្រគល់វត្ថុសិល្បៈបុរាណមកអាជ្ញាធរដែនដីនិងជំនាញវប្បធម័ដើម្បីរក្សាទុកមិនអោយបា ត់ បង់ ៕ សូមមើលរូបភាពខាងក្រោម៖