កំពូលអ្នកចាក់ឆ្នោត! គ្រាន់តែយល់សប្តិឃើញ តារាចម្រៀងលោក ករុណា ពេជ្រ ទៅញុំាបាយផ្ទះខ្លួន ចាក់ឆ្នោតត្រូវរហូតដល់ទៅ…

0

ពិតជាកំពូលអ្នកកាត់កុងចាក់ឆ្នោត ដោយមានបុរសម្នាក់ ចាក់ឆ្នោតត្រូវរង្វាន់ចំនួន ២៤០០$ ដោយសារតែ យល់សប្តិឃើញ ករុណា ពេជ្រ ទៅញ៉ាំបាយ ហើយកាប់មាន់ដុតទទួល ស្រាប់តែជាគាត់ចាក់កន្ទុយលេខ ត្រូវតែម្ដង។

នេះដោយយោងតាមការបង្ហោះរបស់តារាចម្រៀងប្រុសរូបនេះ បានសរសេរឲ្យដឹងថា៖ «អឺ មានចឹងទៀត! បងប្រុសម្នាក់ ជាមិត្តក្នុង Facebook យល់សប្តឃើញខ្ញុំទៅញ៉ាំបាយ ហើយកាប់មាន់ដុតទទួល ស្រាប់តែជាគាត់ចាក់កន្ទុយលេខវិញ ។

នេះសំណាងត្រូវបាន ២៤០០ $ ប៉ុន្តែ កុំព្យាយាមកាត់ចាក់លើកក្រោយទៀតអីណាបង ។ ហើយសូមជូនពរបងយកលុយសំណាង ២៤០០$ នេះធ្វើអ្វីឱ្យរីកចម្រើនបានគុណជា ១០០ ជា ១០០០ ដង ទៀតនាពេលខាងមុខ ។

ហេហេហេ សំណាងហើយត្រូវ ចុះបើខុសវិញ សង្ស័យជេរ ករុណា ពេជ្រ ហ្មងបង ។ សូមបងប្អូន មេត្តាកុំព្យាយាមផ្សងសំណាង តាមរយៈការចាក់កន្ទុយលេខអីណា» ៕ សូមមើលរូបភាពខាងក្រោម៖