អីយ៉ា! បុរសជនជាតិជប៉ុនម្នាក់ បានហូបម្ហូបខ្មែរហើយ ទប់ចិត្តមិនបាន បង្ហោះឲ្យគេដឹងថា ម្ហូបខ្មែរពិតជាឆ្ញាញ់ណាស់

0

ពិតជាគួរឱ្យភ្ញាក់ផ្អើល និងជារឿងដ៏រំភើបចិត្តមួយសម្រាប់ប្រជាជនកម្ពុជា នៅពេលដែលឃើញនៅទីក្រុងតូក្យូ ដ៏ល្បីល្បាញរបស់ប្រទេសជប៉ុន មានភោជនីយដ្ឋានខ្មែរមួយឈ្មោះ «Angkor Wat» ។

លោក Akihiro Kato ជាជនជាតិជប៉ុនមួយរូប បានរស់នៅប្រទេសកម្ពុជាជាច្រើនឆ្នាំ និងជាប្រធានក្លឹបបាល់ទាត់ Angkor Tiger Football Club បានបង្ហាញរូបភាពមួយសន្លឹក ថតពីមុខភោជនីយដ្ឋានខ្មែរ «Angkor Wat» ព្រមទាំងបានប្រាប់លោកបានពិសារអាហារថ្ងៃត្រង់នៅទីនោះ ពិសេសលោកបានសរសើរថា «ម្ហូបខ្មែរឆ្ងាញ់ណាស់» ។

បន្ទាប់ពីលោក Akihiro Kato បានបង្ហាញភោជនីយដ្ឋានខ្មែរខាងលើ ជាមួយនឹងពាក្យសរសើរនោះ ធ្វើឱ្យមានមហាជនជាច្រើនជុំវិញពិភពលោក ព្រមទាំងប្រជាជនខ្មែរផងនោះ មានការចាប់អារម្មណ៍ជាខ្លាំង ។ ក្នុងនោះក៏មានការបញ្ចេញមតិអរគុណពីសំណាក់ប្រជាជនកម្ពុជា ដែលលោកបានបង្ហាញឱ្យពិភពលោកបានស្គាល់ពីឈ្មោះប្រាសាទអង្គរវត្ត នៃភោជនីយដ្ឋានលក់ម្ហូបខ្មែរមួយនេះ ។

សូមបញ្ជាក់ថាពេលនេះប្រធានក្លឹប Angkor Tiger Football Club កំពុងនៅជប៉ុន ជាប្រទេសកំណើតរបស់ខ្លួន។ ទោះមិនទាន់អាចវិលត្រឡប់មកកម្ពុជាវិញមែន ប៉ុន្តែលោកតែងបង្ហាញក្ដីនឹករឮកជារឿយៗតាមរយៈគណនីហ្វេសប៊ុករបស់លោក ៕